មន្ត្រីនគរបាល​ម្នាក់​សង្ស័យ​ខ្យល់គ​ស្លាប់​ដោយសារតែ​សេព​គ្រឿង​ស្រវឹង​

967
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​សេចក្តីរាយការណ៍​ពី​នគរបាល​បានឱ្យដឹងថា​នៅ​ចំណុច​ផ្សារ​សែន​មនោ​រម្យ ស្ថិត​ក្នុងភូមិ​កណ្តាល​ស​ង្កា​ត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​៣០​ខែកក្កដា​គេ​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់ ដេកស្លាប់ បង្ក​ការភ្ញាក់ផ្អើល​។​

​ប្រភព​បន្តថា​ក្រោយ​ប្រទះឃើញ​នៃ​សាកសព​មន្ត្រីនគរបាល​នៃ​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​សហការ​ជាមួយ​នគរបាល​ក្រុង​សែន​មនោ​រម្យ ព្រមទាំង​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក បានធ្វើការ​ពិនិត្យ​សាកសព ស្វែងរក​មូលហេតុ​នៃ​ការស្លាប់​ផងដែរ​។

​លទ្ធផល​នៃ​ការពិនិត្យ​ស្រាវជ្រាវ បាន​បង្ហាញថា​ជនរងគ្រោះ​ដែលមាន​ឈ្មោះ​អៀម សា​វិ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មានមុខ​របរ​ជានគ​របាល​ការពារ​ព្រំដែន​គោក​វរៈ​៣០៣ ស្លាប់​ដោយសារ​ផឹកស្រា​ស្រវឹង​ខ្លាំង បង្ក​ឱ្យ​ខ្យល់គ ស្លាប់ មិនមាន​ពាក់ព័ន្ធ​និង​អំពើ​ឃាតកម្ម​ឬ​អត្តឃាត​នោះទេ​៕S/