មន្ត្រីនគរបាល​អន្តោ​ប្រវេសន៍​បួន​នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស ដោយគ្រោះថ្នាក់ ចរាចរណ៍​នៅ​ស្រុក​ទឹកឈូ​

3456
ចែករម្លែក

ដោយ:បូកគោ​/កំ​ពត ៖ ​មន្ត្រីនគរបាល​អន្តោ​ប្រវេសន៍​បួន​នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ បន្ទា​ប់​ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ដោយ​រថយន្ត​ហាយ​ឡែ​ន​ឌ័​របុក​ពីក្រោយ​រថយន្ត​សណ្តោង​កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩​។

ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ក្នុង​ទឹកដី​ភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ​។

តាម​ការ​ប្រាប់​ឱ្យដឹងពី​សមត្ថកិច្ច​ថា​ ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត រួមមាន ១-​លោក​វរសេនីយ៍ឯក​ញឹ​ប ភី​រក្ស​, ២. លោក​វរសេនីយ៍ទោ​តាន់ ផេង​, ៣-លោក​វរសេនីយ៍ទោ​ឃី ឡុ​ក​, ៤-លោក​អនុសេនីយ៍ឯក​ងួន សារ៉ាត់​។ ចំណែក​អ្នករងរបួស​គឺ​លោក​អនុសេនីយ៍ឯក​ថៃ វីរៈ​ ទាំង​ប្រាំ​នាក់​ជា​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​៕​Ha

 
#