មន្ត្រីប៉ូលិស​ហ្វីលីពីន​៣​នាក់ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​៤០​ឆ្នាំ​ក្នុង​ម្នាក់ៗ​ពីបទ​សម្លាប់​ក្មេង​ក្នុង​សង្គ្រាម​គ្រឿងញៀន​

1890
ចែករម្លែក
  • 21
    Shares

=មន្ត្រីប៉ូលិសហ្វីលីពីនចំនួន៣នាក់ ត្រូវបានរកឃើញមានពិរុទ្ធពីបទសម្លាប់ក្មេងជំទង់ម្នាក់ដែលនេះជាការផ្តន្ទាទោសជាលើដំបូងចាប់តាំងពីសង្គ្រាមប្រឆាំងគ្រឿងញៀនដែលដឹកនាំធ្វើដោយប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌុយទែត បានចាប់ផ្តើម។

តុលាការ នៅថ្ងៃព្រហស្បតិ៍ទី២៩ខែវិច្ឆិការនេះ បានកាត់ទោសពួកគេឱ្យជាប់គុកចំនួន៤០ឆ្នាំក្នុងម្នាក់ ពីបទសម្លាប់ ក្មេងឈ្នោះគៀន ដេឡូស សាន់តូស (Kian Delos Santos ) អាយុ១៧ឆ្នាំនេះ កាលពីឆ្នាំ២០១៧។

ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌុយទែត បានចាប់ផ្តើមយុទ្ធនាការប្រឆាំងគ្រឿងញៀននៅឆ្នាំ២០១៦ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនដែលកាន់តែអាក្រក់ឡើង។ចាប់តាំងពីពេលនោះមក អ្នកជួញដូរគ្រឿងញៀន ឬអ្នកប្រើប្រាស់គ្រឿងញៀនចំនួន៥.០០០នាក់ត្រូវបានសម្លាប់ ។ នេះបើយោងតាមប៉ូលិស។

លោក រ៉ូឌ្រីហ្គោ ឌុយទែត ត្រូវបានរិះគន់ដោយក្រុមសិទិ្ធមនុស្ស ចំពោះអ្វីដែលត្រូវបានគេមើលឃើញថាជាការបើកដៃក្នុងការសម្លាប់ក្រៅប្រព័ន្ធតុលាការហើយសន្យាថានឹងលើកលែងទោសចំពោះមន្រ្តីប៉ូលិសដែលត្រូវបានផ្តន្ទាទោសពីបទសម្លាប់ក្នុងពេលប្រតិបត្តិការប្រឆាំងគ្រឿងញៀន។

ការសម្លាប់ក្មេងប្រុស គៀន ដេឡូស សាន់តូស នៅទីក្រុងម៉ានីល ធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងបំផុតនៅក្នុងអំឡុងយុទ្ធនាការនេះ។

ក្មេងប្រុសនេះ ត្រូវបានរកឃើញស្លាប់នៅលើផ្លូវមួយនិងត្រូវប៉ូលិសចោទប្រកាន់ថាជាអ្នកជួញដូរគ្រឿងញៀន ប៉ុន្តែក្រុមគ្រួសាររបស់ក្មេងនេះ បានបដិសេធការចោទប្រកាន់បែបនេះ ។ ប៉ូលីសបាននិយាយថា ពួកគេបានសម្លាប់ក្មេងប្រុសនេះ ដើម្បីការការពារខ្លួន៕ដោយ:សុខា/sn

តុលាការហ្វីលីពីននៅថ្ងៃព្រហស្បតិ៍ទី២៩ខែវិច្ឆិការនេះ បានកាត់ទោសមន្ត្រីប៉ូលិស៣នាក់ឱ្យជាប់គុក៤០ឆ្នាំក្នុងម្នាក់ ពីបទសម្លាប់ក្មេងប្រុសម្នាក់ក្នុងការបង្រ្កាបគ្រឿងញៀនកាលពីឆ្នាំ២០១៧