មន្ត្រីរាជការ​អនុវត្ត​ន៍​ច្បាប់​ជាន់ខ្ពស់​កម្ពុជា​រៀន​បទពិសោធន៍​នៅ​ខេត្ត​យូ​ន​ណាន​

841
ចែករម្លែក

​ពេល​ថ្មីៗ​នេះ វគ្គ​បណ្ដុះបណ្ដាល​មន្ត្រីរាជកា​រ​អនុវត្តន៍​ច្បាប់​ជាន់ខ្ពស់​នៃ​ប្រទេស​កម្ពុជា (​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន​) ឆ្នាំ​២០១៨ ដែល​រៀបចំ​ដោយ​ក្រសួង​សន្តិសុខ​សាធារណៈ​ប្រទេស​ចិន និង​ទទួលបន្ទុក​រៀបចំ​ជាក់ស្ដែង​ដោយ​វិទ្យាស្ថាន​នគរបាល​ខេត្ត​យូ​ណាន​បានរៀបចំ​ពិធី​បិទ​វគ្គ នៅ​វិទ្យាស្ថាន​នគរបាល​ខេត្ត​យូ​ណាន​ឆ្លង​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ការផ្លាស់ប្ដូរ​ទស្សនៈ និង​កម្មវិធី​ទស្សនា​ជាក់ស្ដែង​អស់​ពេល ១៥​ថ្ងៃ នោះ សិក្ខាកាម​ខ្មែរ ១៥​នាក់ បានបញ្ចប់​ការសិក្សា ដោយ​ជោគជ័យ ។​

​តាម​ប្រភពព័ត៌មាន​ពី​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​ពី​ចុងខែ​មិថុនា ដល់​ដើមខែ​កក្កដា ឆ្នាំនេះ​សិក្ខាកាម​ជា​មន្ត្រីរាជការ​ខ្មែរ​ទាំង​១៥​នាក់ បាន​សិក្សា​ស្រាវជ្រាវ​អំពី​ស្ថានការណ៍ និង​យុទ្ធសាស្ត្រ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​លើ​ពិភពលោក ការផ្សព្វផ្សាយ និង​វិធានការ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន ការកសាង​សមត្ថភាព​ដឹកនាំ និង​គ្រប់គ្រង​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​វិធីសាស្ត្រ​នៃ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាដើម ។ ក្នុង​ឳ​កាស​នេះ គ្រូបង្រៀន និង​និស្សិត អនុបណ្ឌិត​មួយចំនួន ដែល​មកពី​ផ្នែក​មុខវិជ្ជា​អំពី​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ផ្នែក​នីតិប្បញ្ញត្តិ និង​ផ្នែក​អប់រំ នគរបាល​អន្តរជាតិ​នៃ​វិទ្យាស្ថាន​នគរបាល​ខេត្ត​យូ​ន​ណាន​បាន​ចូលរួម​ផ្លាស់ប្ដូរ ទស្សនៈ ជាមួយ​សិក្ខាកាម​ខ្មែរ​អំពី​ការប្រយុទ្ធ​ប្រឆាំងនឹង​គ្រឿងញៀន ៕ ដោយ អ៊ូ ភីង