មន្ត្រីអ៊ីរ៉ង់និយាយថាគ្មានផែនការបញ្ជូនប្រអប់ខ្មៅឱ្យទៅអ៊ុយក្រែនសម្រាប់វិភាគនោះទេ

106
ចែករម្លែក

អ៊ីរ៉ង់បានដកពាក្យសន្យារបស់ខ្លួនក្នុងការបញ្ជូនប្រអប់ខ្មៅពីយន្ដហោះដឹកអ្នកដំណើរអ៊ុយក្រែនដែលបានធ្លាក់ឱ្យទៅរដ្ឋាភិបាលក្រុងគៀវ ដោយនិយាយថាខ្លួនគ្មាន “ផែនការ” ធ្វើដូច្នេះទេ។

ប្រធានផ្នែកស៊ើបអង្កេតគ្រោះថ្នាក់របស់ប្រទេសអ៊ីរ៉ង់លោក ហាសសាន់ រីហ្សាអេហ្វើ (Hassan Rezaeifer) បាននិយាយកាលពីថ្ងៃអាទិត្យទី១៩មករាថា “មិនទាន់មានសេចក្តីសម្រេចចិត្តណាមួយ” អំពីថាតើត្រូវបញ្ជូនម៉ាស៊ីនថតកំណត់ត្រាហោះហើរនេះទៅក្រៅប្រទេសនៅឡើយទេ ពោលគឺតិចជាង ២៤ ម៉ោងបន្ទាប់ពីគាត់ត្រូវបានគេដកស្រង់សម្តីនិយាយថាប្រអប់ខ្មៅនឹងទៅរដ្ឋធានីរបស់អ៊ុយក្រែន។

កាលពីថ្ងៃសៅរ៍ លោកបាននិយាយថា វាមិនអាចទៅរួចទេក្នុងការពិនិត្យប្រអប់ខ្មៅនៅអ៊ីរ៉ង់ ហើយពួកវានឹងត្រូវបញ្ជូនទៅទីក្រុងគៀវដើម្បីធ្វើការវិភាគដោយអ្នកជំនាញបារាំងអាម៉េរិកនិងកាណាដា។

កងឆ្មាំបដិវត្តន៍បានបាញ់ទម្លាក់យន្ដហោះ Boeing របស់អ៊ុយក្រែនកាលពីថ្ងៃទី ៨ ខែមករានៅពេលវាហោះចេញពីទីក្រុងតេហេរ៉ង់ ដោយសម្លាប់អ្នកដំណើរទាំងអស់ ១៧៦ នាក់នៅលើនោះ។

ជនរងគ្រោះអ៊ុយក្រែនចំនួន ១១ នាក់ត្រូវបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញនៅព្រឹកថ្ងៃអាទិត្យ ដោយក្តារមឈូសពួកគេត្រូវបានគ្របដោយទង់ជាតិអ៊ុយក្រែន៕ ដោយ៖ កញ្ញាដាលីស

អ៊ីរ៉ង់នឹងមិនបញ្ជូនប្រអប់ខ្មៅឱ្យទៅអ៊ុយក្រែនទេ