មន្ត្រី​កងទ័ពជើងទឹក​ជាន់ខ្ពស់​អាមេរិក​ជំរុញ​ចិន​ឱ្យ​បញ្ចៀស​ការប្រឈមមុខ​ដា​ក់​គ្នា​

379
ចែករម្លែក

​មន្ត្រីជាន់ខ្ពស់​របស់​ក​ង​ទ័ពជើងទឹក​អាមេរិក​បាន​និយាយថា លោក​បាន​ជំរុញ​ឱ្យ​ចិន​អនុវត្ត​តាមច្បាប់​អន្តរជាតិ​នៅ​ដែនសមុទ្រ​ដើម្បី​បញ្ចៀស​ការប្រឈមមុខ​ដា​ក់​គ្នា និង​បាន​ទទូច​កាលពី​ថ្ងៃ​សុក្រ​ទូ​១៨​មករា​ថា​នាវា​ទាំងឡាយ​គួរតែ​អាច​ឆ្លងកាត់​បាន​ដោយ​សុវត្ថិភាព​លើ​សមុទ្រ​ចិន​ខាងត្បូង​និង​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​ប្រធាន​ប្រតិបត្តិការ​របស់​កងទ័ព​ជើង​ទឹក​អាមេរិក​លោក ច​ន រី​ឆាត​សុន (John Richardson) បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​តូ​ក្យូ​ថា នាវា​របស់​កងទ័ពជើងទឹក​អាមេរិក​នឹង​បន្ត​ប្រតិបត្តិការ​ដោយ​សេរី​នៅក្នុង​ដែនទឹក​អន្ដរជាតិ​រួមទាំង​លទ្ធភាព​បើក​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​លោ​ករី​ឆាត​សុន​ដែល​បានរៀបចំ​កិច្ចប្រជុំ​នៅក្នុង​ប្រទេស​ចិន​កាលពីដើម​សប្តាហ៍​នេះ​បាន​និយាយថា លោក​បាន​ប្រាប់​មន្ត្រី​ចិន​ថា សហរដ្ឋអាមេរិក​បាន​ប្តេជ្ញាចិត្ត​ចំពោះ​គោលនយោបាយ​ចិន​តែមួយ ហើយ​ប្រឆាំង​ដាច់ខាត​ចំពោះ​សកម្មភាព​ឯកតោភាគី​ណាមួយ​ពី “​ច្រក​សមុទ្រ​តៃវ៉ាន់​” ដើម្បី​ផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន​។​

​លោ​ករី​ឆាត​សុន​បាន​និយាយថា អាមេរិក​ចាត់ទុក​ច្រក​សមុទ្រ​តៃវ៉ាន់​ជា​ដែនទឹក​អន្តរជាតិ​។ លោក​បាន​និយាយថា “​យើង​មិន​មើលឃើញ​ការ​រឹតត្បិត​ប្រភេទ​ណាមួយ​ទៅលើ​រាល់​ប្រភេទ​កប៉ាល់​ដែល​អាច​ឆ្លងកាត់​ដែនទឹក​ទាំង​នោះទេ​”​។​

​សម្តី​របស់លោក​រី​ឆាត​សុន​ធ្វើឡើង​បន្ទាប់ពី​មាន​ភាព​តានតឹង​ជាថ្មី​រវាង​អាមេរិក​និង​ចិន​អំពី​កោះ​តៃវ៉ាន់ ដែល​កំពុង​កើន​កម្តៅ​រួចទៅហើយ​ជុំវិញ​បញ្ហា​យោធា​និង​ពាណិជ្ជកម្ម​។​

​របាយការណ៍​មួយ​ចេញផ្សាយ​កាលពីដើម​សប្តាហ៍​នេះ​ដោយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​និយាយថា សមត្ថភាព​យោធា​កំពុង​កើនឡើង​របស់​ចិន​អាច​បង្ក​ការគំរាមកំហែង​ដល់​តៃវ៉ាន់ ដោយ​ធ្វើឱ្យ​ប៉េកាំង​ខឹង​ជាខ្លាំង​។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ព្រួយបារម្ភ​ថា​ចិន​អាច​នឹង​ជ្រើសរើស​ប្រើប្រាស់​កម្លាំងយោធា​ដើម្បី​រារាំង​ឯករាជ្យភាព​របស់​កោះ​តៃវ៉ាន់​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយថា “​យើង​ប្រើ​ច្បាប់​ជាជាង​អាវុធ​ដើម្បី​ការពារ​និង​លើកកម្ពស់​ផលប្រយោជន៍​របស់​យើង​” ហើយ​ថា​សហរដ្ឋអាមេរិក​គួរតែ​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន​ជំនួស​ឱ្យ​ការចេញ​របាយការណ៍រ​បៀ​ប​នេះ​៕ ដោយ៖ កញ្ញាដាលីស

ប្រធាន​ប្រតិបត្តិការ​របស់​កងទ័ព​ជើង​ទឹក​អាមេរិក​លោក ច​ន រី​ឆាត​សុន​កំពុង​ធ្វើ​សន្និសីទកាសែត​នៅ​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​សុក្រ
#