មន្ត្រី​កម្ពុជា​ក៏​ឆ្លៀត​ចូលរួម​ជាមួយ​ថៃ មើល​ក្បួន​ហែ​សង្ក្រាន្ត​ខ្មែរសុរិន្ទ នៅ​ស្រុក​ទ្រាយ​

416
ចែករម្លែក
  • 29
    Shares

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: មន្ត្រី​កម្ពុជា​ក៏​ឆ្លៀត​ចូលរួម​ជាមួយ​ថៃ ក្នុងឱកាស​បុណ្យចូលឆ្នាំ​តាម​ចន្ទគតិ​។ ចំណែក​ទិដ្ឋភាព​ក្បួន​ហែ​សង្ក្រាន្ត​ខ្មែរសុរិន្ទ នៅ​ស្រុក​ទ្រាយ ឬ​ស្រុក​ឡាក់​ហាន​សាយ ខេត្ត​បូរី​រ៉ាំ ឈម​នឹង​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ក៏​ម្យ៉ាងដែរ​។​

​ដូច​ករណី ជាប់រវល់​នៅក្នុង​ដែន​រដ្ឋបាល​របស់ខ្លួន​ណាស់​ផង និង​មានទុក្ខ​ដោយសារ​ចៅៗ​២​នាក់​បាន​ស្លាប់ កាលពី​ថ្ងៃទី​១៣​មេសា ដោយ​គ្រោះថ្នាក់​ចរចា​រណ៍​នោះ ក៏​លោក សាន ស៊ានហូ អភិបាលក្រុង​(​ជិត​លា​តំណែង​)​ប៉ោយប៉ែត បាន​ឆ្លៀត​ទៅ​ជួប​ធ្វើ​ពិធី​ជាមួយ​សម​ភាគី​ស្រុក​អារ​ញ្ញា​ប្រាថេត​ខេ​ត​ហ​ត​ស្រះកែវ​។​

​ចំណែក​លោក គាត ហ៊ុល អភិបាល​ថ្មី​ក្រុង​ប៉ោយប៉ែត ដែល​នឹង​ប្រកាស​ចូល​តំណែង​នៅ​ថ្ងៃទី​១៨​ខែម​សា ដ៏​ខ្លី​ខាងមុខនេះ ក៏​ឆ្លៀត​ទៅ​សហការ​នឹង​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​៨៩១ និង​តម្រួត​ជាយដែន​ថៃ ដើម្បី​សម្រួល​ច្រក​ឆ្លង​កាត​អូរ​ឲ្យ​ពលរដ្ឋ​កម្ពុជា ថៃ អាច​ទៅមក​លេង​សង្ក្រាន្ត​ចូលឆ្នាំ​នៅ​ប៉ោយប៉ែត​(​កម្ពុជា​) និង​នៅ​គោក​ស្បែង​(​ថៃ​)​។​

​ដោយឡែក​លោក ប្លែក វ៉ា​រី អតីត​អភិបាលស្រុក​ថ្មពួក លោក វ៉ែន សំ​អូន អតីត​មេឃំ​បន្ទាយឆ្មារ ក៏​នៅ​ឆ្លៀត​ធ្វើការ​ជាមួយ​ភាគី​ដៃ នៅបាន​ទៅ​សហប្រតិបត្តិការ​ជាមួយ​ភាគី​ថៃ ក្នុងស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះកែវ ក្នុង​កម្មវិធី​ស្រង់​(​ងូតទឹក​)​ឲ្យ​ពលរដ្ឋ​ថៃ ជនជាតិដើម​ខ្មែរ​៕ ល​