មន្ត្រី​កាកបាទក្រហមកម្ពុជា​នាំយក​អំណោយ​ផ្តល់ជូន​ពលរដ្ឋ​ងាយ​រងគ្រោះ​​២៤២​គ្រួសារ​

288
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៩​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ទាំងអស់​លោកស្រី​ម៉ែន​នារី​សោ​ភ័គ​អគ្គលេខាធិការរង​ទី​១​កាកបាទក្រហមកម្ពុជា​និង​លោកស្រី​ចឹក​ហេង​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​។​

​លោក​បាន​នាំ​អំណោយ​កាកបាទក្រហមកម្ពុជា​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ជា​ប្រធាន​បានផ្តល់​អំណោយ​មនុស្សធម៌​ន​ជ​ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ចំនួន​២៤២​គ្រួសារ​។​ពួកគាត់​រស់នៅក្នុង​ឃុំ​ចំនួន​៥​នៃ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ដែល​ពិធី​នេះ​បានរៀបចំ​នៅ​បរិវេណ​វត្ត​ទួល​អណ្តែត​ភូមិ​សង្គម​ថ្មី​ឃុំ​ទឹក​ក្រហម​នៃ​ស្រុក​ជាំ​ក្សាន្ត​។​

​ជាមួយគ្នានេះ​លោកស្រី​អគ្គលេខាធិការរង​ទី​១​បាន​ពាំនាំ​សេចក្តីអំពាវនាវ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ដែល​ផ្តាំ​ផ្ញើឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​ធម្មជាតិ​ទឹកជំនន់​ផ្គរ​រន្ទះ​ត្រូវ​ត្រៀមលក្ខណៈ​រក​ទីកន្លែង​មាន​សុវត្ថិភាព​។​

ទន្ទឹមនឹងនេះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​គិតគូរ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ​ដើម្បី​កាត់បន្ថយ​ការចំណាយ​ក្នុង​គ្រួសារ​ដោយ​ត្រូវ​រស់នៅ​មាន​អនាម័យ​ពិសា​ទឹក​ដាំ​ឆ្អិន​និង​បរិភោគ​អាហារូបត្ថម្ភ​ឱ្យបាន​ត្រឹមត្រូវ​ជៀសវាង​ជំងឺលើសឈាម​ជំងឺ​បេះដូង​ឈឺសន្លាក់​ឬ​ទឹកនោមផ្អែម​។​ល​។​

​សូមបញ្ជាក់ថា អំណោយ​ដែល​បាន​ចែកជូន​គ្រួសារ​នីមួយៗ​រួមមានៈ​អង្ករ ៣០​គីឡូក្រាម មី​១​កេស ត្រីខ​១០​កំប៉ុង​,​ឃី​ត​(​មុង​ភួយ​សារុង​ក្រមា​អាវយឺត​)​។​ដោយឡែក​ប្រគេន​ទេយ្យវត្ថុ​ដល់​វត្ត​ទួល​អណ្តែត រួមមាន អង្ករ ១០០​គីឡូក្រាម មី ១០០​កំប៉ុង មី​៥​កេស និង​ថវិកា ១​លាន​រៀល​។​ប្រគេន​ព្រះចៅអធិការ ថវិកា ១០​ម៉ឺន​រៀល និង​ព្រះសង្ឃ ៤​អង្គ ក្នុង ១​អង្គៗ ថវិកា ៥​ម៉ឺន​រៀល​៕S/​