មន្ត្រី​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ​ ចុះ​សួរ​សុខ​ទុក្ខ​អ្នករងគ្រោះ​ដោយ​អគារ​៧​ជាន់​រំលំ​សង្កត់​

400
ចែករម្លែក

​ដោ​យះ​វ​ណ្ណះ​/​ខេត្ត​ព្រះសីហនុ​: ​កាលពី​ល្ងាច​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០១៩ ​លោក​យន្ត​​មីន​​ ក្នុងនាម​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ​បាន​ដឹកនាំ​មន្ត្រី​ចុះទៅ​កាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ដើម្បី​សួរសុខទុក្ខ​និង​នាំយក​ថវិកា​របស់​សាខា​កាក​បាទ​ក្រហម​ទៅ​ឧបត្ថម្ភ​ជនរងគ្រោះ​ពី​ការបាក់​រលំ​អគារ​ក្នុង​ក្រុងព្រះសីហនុ​ដែល​បាន​កើតឡើង​កាលពី​ជិត​ភ្លឺ​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៩​កន្លងមក​។​

​ក្រៅពី​សំណេះសំណាល​សួរសុខទុក្ខ​ លោក​យន្ត​មីន​ ក្នុងនាម​សាខា​កាកបាទ​ក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ បាន​ឧបត្ថម​ថវិកា​រួមមាន​៖-​អ្នករងរបួស​២៦​នាក់​ទាំង​អ្នក​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ទាំង​អ្នក​បាន​ចេញពី​មន្ទីរពេទ្យ​រួច​ម្នាក់​ ទទួលបាន​១.០០០​ដុល្លារ​។​-​ជូន​គ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់​២៨​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​១.៥០០​ដុល្លារ​។​-​ជូន​អ្នកជំងឺ​ទាំងអស់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ម្នាក់ៗ​ទទួលបាន​១០០.០០០​រៀល​៕S/​Ha

#