មន្ត្រី​ការងារ​អភិវឌ្ឍន៍​ថា ស្ពាន​និង​ផ្លូវ​នៅតែ​ជា​តំរូវការ​ចាំបាច់ សង្ឃឹមថា​មន្ត្រី​គណបក្ស​ដែលជា​កម្លាំង​ទើបនឹង​តែងតាំង​ថ្មី​ជួយ

234
ចែករម្លែក

​ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: មន្ត្រី​ការងារ​អភិវឌ្ឍន៍​ថា ស្ពាន​និង​ផ្លូវ​នៅតែ​ជា​តំរូវការ​ចាំបាច់ សង្ឃឹមថា​មន្ត្រី​គណបក្ស​ដែលជា​កម្លាំង​ទើបនឹង​តែងតាំង​ថ្មី​ជួយ​។​

​លោក ប្រាក់ សារ៉ាក់ សមាជិក​ក្រុមការងារ​អភិវឌ្ឍន៍​របស់លោក​ស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ប្រធានកិត្តិយស​សមាគម​ន​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ ឲ្យ​ដឹង​ថ្ងៃទី​២៥​ខែមេសា​ថា​: “​ស្ពាន​និង​ផ្លូវ​នៅតែ​ជា​តំរូវការ​ចាំបាច់​។ សង្ឃឹមថា មន្ត្រី​គណបក្ស​ដែលជា​កម្លាំង​ទើបនឹង​តែងតាំង​ថ្មី​ជួយ​។ មេត្តាជួយ​ផង​ឃុំ​ថ្មពួក​ផង​។ ជួយ​ផ្លូវ​ស្ពាន​នេះ​”​។

​លោក ប្រាក់ សារ៉ាក់ និយាយ​ដូច្នេះ ខណៈ​កិច្ចប្រជុំ​ប្រកាស​តែងតាំង​បំពេញបន្ថែម សមាជិក​គណៈកម្មាធិកា​រ​គណបក្ស ព្រមទាំង​ប្រកាស​តែងតាំង​មន្ត្រី​មួយចំនួន បំពេញ​រចនាសម្ព័ន្ធ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តបន្ទាយមានជ័យ ចុះជួយ​ស្រុក​និង​ឃុំ​នានា រួមទាំង​ស្រុក​ថ្មពួក​និង​ឃុំ​នានា​។

​សូម​រំលឹកថា ក្នុង​កិច្ចប្រជុំ​នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន សមាជិក​គណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ឧបនាយករដ្ឋមន្ត្រី តំណាងរាស្ត្រ ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២៤​ខែមេសា ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​ភារកិច្ច និង​ទិសដៅ​ការងារ​ឆ្ពោះទៅកាន់​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិ​ទី​៣ ជាមួយ​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​មូលដ្ឋាន ចំនួន​ជាង​១០០០​នាក់​។​

​ឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ទទួលស្គាល់​និង​ប្រគល់​តួនាទី​ភារកិច្ច​មន្ត្រី​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តបន្ទាយមានជ័យ​មួយចំនួន ។​

​សូម​រំលឹកថា សម្រាប់​ខេត្តបន្ទាយមានជ័យ ចំនួន​ក្រុមប្រឹក្សា​ខេត្ត មាន​២៥​ចំនួន ក្រុមប្រឹក្សា​ក្រុង​/​ស្រុក​មាន​ចំនួន​១៦៩ និង​ក្រុមប្រឹក្សាឃុំ​សង្កាត់​មាន​៥១៥៕ ល​