មន្ត្រី​កាំកុងត្រូល​ខេត្ត​ ដកហូត​ទំនិញ​ខូច​គុណ​ភា​ចម្រុះ​៨០​គីឡូក្រាម​ នៅ​ផ្សារ​ថ្មគោល​

314
ចែករម្លែក
  • 18
    Shares

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ កាលពី​ថ្ងៃទី​១០ ​ខែមេសា ​ឆ្នាំ​២០១៩ ​មន្ត្រី​សាខា​កុងត្រូល​ខេត្តបាត់ដំបង សហ​ការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​និង​អាជ្ញាធរ​ដែនដី​ បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​និង​ម្ហូប​អាហារ​ដែល​ដាក់តាំង​លក់​នៅ​ផ្សារ​ថ្មគោល​ដើម្បី​ស្វែងរក​ទំនិញ​ខូចគុណភាព​ ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​និង​ទំនិញ​ជា​ម្ហូបអាហារ​ដែល​ដាក់​សារធាតុ​គីមី​ហាមឃាត់​។​ក្នុង​នោះបាន​ដកហូត​ទំនិញ​ខូចគុណភាព​ចម្រុះ​ចំនួន​៨០​គីឡូក្រាម​យកមក​រក្សាទុក​ដុត​កម្ទេចចោល​នៅពេល​ក្រោយ​។​

​លោក​ហាក់​ សុខ​រិ​ន ​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បានឱ្យដឹងថា ​ក្នុងឱកាស​មុន​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​មកដល់​ លោក​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ជំនាញ​ចុះ​ត្រួត​ពិនិត្យមើល​ទំនិញ​ជា​ម្ហូបអាហារ​នៅ​ផ្សារ​ថ្មគោល​ដើម្បី​ចូលរួម​ការពារ​រក្សាសុខ​ភាព​ជូន​ប្រជាពលរដ្ឋ​ដែលជា​អ្នកទិញ​ទៅប្រើ​ប្រាស់​និង​បរិភោគ​ប្រចាំថ្ងៃ​។​
​លោក​ប្រធាន​សាខា​បាន​បញ្ជាក់ថា​ ឱ្យតែ​ពេល​ជិត​ដល់​ពិធីបុណ្យ​ទាន​ធំៗ​ម្តងៗ​លោក​ម៉ក់​ ពេ​ជ្ជ​រិ​ទ្ធ​ អគ្គនាយក​កាំកុងត្រូល​បានធ្វើ​ការណែនាំ​ឱ្យ​សាខា​គ្រប់​ខេត្ត​ក្រុង​ត្រូវ​សហការ​ជាមួយន្ទីរ​ពាណិជ្ជកម្ម​និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ត្រួត​ពិនិត្យមើល​ទំនិញ​ជា​ម្ហូបអាហារ​នៅ​ផ្សារ​ថ្មគោល​ដើម្បី​ចូលរួម​ការពារ​រក្សាសុខ​ភាព​ជូន​ប្រជាពលរដ្ឋ​។​

​លោក​ហាក់ ​សុខ​រិ​ន​ បាន​បន្តថា ​មន្ត្រី​សាខា​ទាំងអស់​តែងតែ​អប់រំ​ផ្សព្វផ្សាយ​ជាប្រចាំ​តាមរយៈ​ការបិទ​ស្ទិ​ក​ឃ័​រ​នៅនឹងកន្លែង​លក់​ តាម​ទីផ្សារ​និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ពី​ផលប៉ះពាល់​សុខភាព​ពី​ការហូប​ទំនិ​ញ​ខូចគុណភាព​ ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​។​ លោក​ក៏បាន​អំពាវនាវ​ដល់​អាជីវករ​លក់ដូរ​និង​អ្នកប្រើប្រាស់​នាំគ្នា​ចូលរួម​ទប់ស្កាត់​និង​ឈប់​លក់ទំនិញ​ខូចគុណភាព​បន្តទៀត​៕S/Ha

​រូប​ថ​តៈម​ន្ត្រី​កាំកុងត្រូល​ខេត្ត​ដកហូត​ទំនិញ​ខូច​គុណ​ភា​ចម្រុះ​៨០​គីឡូក្រាម​នៅ​ផ្សារ​ថ្មគោល​