មន្ត្រី​កាំកុងត្រូល​ខេត្តក្រចេះ​ចុះ​ពិនិត្យ​ទំនិញ​មួយចំនួន​ដាក់លក់​នៅតាម​ផ្ទះ​ក្នុងស្រុក​ឆ្លូង​

142
ចែករម្លែក

ដោយ​៖​កាំ​ពី​/​ខេត្តក្រចេះ​៖​ដើម្បី​ធានា​សុខភាព​ប្រជាពលរដ្ឋ​ជា​អ្នក​ទទួលទាន​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តក្រចេះ​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន​ចុះ​អង្កេត​និង​រកមើល​មុខទំនិញ​ដែលមាន​ហានិភ័យ​លើ​សុ​វត្តិភាព​ម្ហូបអាហារ​ប្រចាំថ្ងៃ​។​ដោយ​ធ្វើតេស្ត​មុខម្ហូប​ជាច្រើន​មុខ​និង​បាន​រកឃើញ​ភេ​ជ្ជៈ​មួយចំនួន​នៅតាម​ផ្ទះល្វែង​ហួស​សុពលភាព​ប្រើប្រាស់​។​សមត្ថកិច្ច​បាន​ដក់ហូតយក​បំផ្លាញចោល​នៅ​ផ្សារ​ឆ្លូង​និង​តាម​ផ្ទះល្វែង​ស្ថិតនៅ​ស្រុក​ឆ្លូង​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៩​។​

​លោក​យាង​បាក​អនុប្រធាន​សាខា​បានឱ្យដឹងថា​កា​ចុះ​អង្កេត​និង​រកមើល​មុខទំនិញ​ដែលមាន​ហានិភ័យ​នៅ​ព្រឹក​នេះ​ដោយ​មន្ត្រី​បានធ្វើ​តេស្ត​ទៅ​ត្រសក់ចាវ​,​ផ្អក​ប្រហុក​,​សាច់ក្រក​,​ស្ករត្នោត​,​ជ្រក់ស្ពៃ​,​និង​មុខ​ម្ហូបអាហារ​ជាច្រើន​មុខ​ទៀត​។​ក្រោយពី​ធ្វើតេស្ត​បឋម​រក​មិនឃើញ​សារធាតុ​គីមី​ម​ហាមឃាត់​នោះទេ​។

​តែ​បាន​រកឃើញ​ភេ​ជ្ជៈ​ហួស​កាលបរិច្ឆេទ​នៅតាម​ផ្ទះល្វែង​រួមមាន​នុំ​ស្រួយ​លី​លី​12g​ចំនួន​៧​កញ្ចប់​ទឹកក្រូច​cocacola330ml​ចំនួន​១១​កំប៉ុង​ទឹកក្រូច​fanta330ml​ចំនួន​៣​កំប៉ុង​ទឹក​រី​ហ្វ្រេស​330ml​ចំនួន​១​កំប៉ុង​ទឹក​ផ្លែឈើ​RoyalLychee350ml​ចំនួន​២​ដប់​ស្ករដូង​ចំនួន​២​កញ្ចប់​ត្រូវបាន​ដក់ហូត​យកទៅ​បំផ្លាញចោល​។​

គួររំលឹកថា​ការចុះ​ត្រួតពិនិត្យ​នេះ​មន្ត្រី​កាំកុងត្រូល​ក៏បាន​ចែកជូន​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ​អប់រំ​សុខភាព​សុ​វត្តិភាព​ចំណីអាហារ មុខ​ទំ​ទិញ​ដែល​ហាមឃាត់ ហួស​កាលបរិច្ឆេទ ដូច​ជាំ​កំប៉ុង​កំពិត កំប៉ុង​ច្រេះ និង​ផ្សព្វផ្សាយ​ជួន​ដល់​មហាជន​។ ដើម្បី​ជ្រាប់​ងាយស្រួល​ជ្រើសរើស​ផលិតផល​ម្ហូបអាហារ​ណា ដែលមាន​គុណភាព​សុវត្ថិភាព​ការពារ​សុខភាព​ចៀស​ជាង​បរិភោគ​អាហារ​ដែលមាន​សារធាតុ​គីមី​ពុល​នាំឱ្យ​ខាតបង់​សុខភាព លុយកាក់​ក្នុង​គ្រួសារ​៕S/

​ ​ ​រូបថត​៖​សាខា​កាំកុងត្រូល​ចុះ​ត្រួត ពិនិត្យ​ទំនិញ​ខូចគុណភាព​!​