មន្ត្រី​កាំកុងត្រូល​រកឃើញ​ទំនិញ​ខូចគុណភាព មាន​ផ្ទុក​សារ​ធាតុគីមី​មួយចំនួន​នៅ​ផ្សារ​ទ្រា​

684
ចែករម្លែក

ដោយ​:​ចាន់ ថន​/​ព្រៃវែង ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម អាជ្ញាធរ​ដែនដី និង​គណៈកម្មការ​ផ្សារ បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ ដែល​ដាក់តាំង​លក់​នៅ​ផ្សារ​ទ្រា ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ លេខ ៣១៤ ភូមិ​ព្រៃ​មាស ឃុំ​អង្គររាជ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​០៤​ខែមករា​ឆ្នាំ​២០១៩​។​​ក្នុងនោះ​មន្ត្រី​ជំនាញ​រកឃើញ សារធាតុ​គីមី ប៉ូ​រ៉ា​ក់ (Borax) ក្នុង​ផលិតផល​បាញ់​កាញ់ ចំនួន ៨.៣ គីឡូក្រាម និង​លត​អង្ករ ៤.៧ គីឡូក្រាម សរុប ១៣ គីឡូក្រាម​។​
​និង​បានធ្វើ​វិភាគ​បឋម​ទៅលើ​សរសៃ​គុយទាវ នំ​បញ្ចុក នំ​បាញ់ហយ បាញ់​កាញ់ ត្រីប្រលាក់ ស្ករត្នោត សណ្តែកបណ្តុះ ជ្រក់មមាញ លត​អង្ករ ចា​ហ៊ួ​យ ប្រហិត​សាច់គោ និង​សាច់ក្រក សរុប​បាន១២មុខ ១៥គំរូ ។

​ជាមួយគ្នា​នោះ​មន្ត្រី​កាំកុងត្រូល​បានធ្វើ​ការណែនាំ​និង​ធ្វើ​កិច្ចសន្យា ផ្តិតមេដៃ ដល់​អ្នកធ្វើ​បាញ់​កាញ់​លក់ និង​អ្នកលក់​បង្អែម លត​អង្ករ ដើម្បីឲ្យ​កែប្រែ​ការឡើង​វិញ និង​បានធ្វើ​កំណត់ហេតុ​ដកហូត ទំនិញ​ខូច​ទាំងនោះ​យកទៅ​កំទេចចោល​។​

​ក្រៅពី​ការវិភាគ មន្ត្រី​ជំនាញ​ក៏បាន​រកឃើញ​ទំនិញ​ខូចគុណភាព ហួស​ថ្ងៃ​កំណត់​ប្រើប្រាស់ និង​បានធ្វើ​កំណត់​ដកហូត ទឹកក្រូច​ចំរុះ​ចំនួន៨ដប ចំណុះ១.៥លីត្រ ស្មើនឹង ១២គីឡូក្រាម​បន្លែ​ម​ទៀត​។

សរុប​ទំនិញ​ខូច​គុណ​ភាគ ដែល​មន្ត្រី​ជំនាញ​ដកហូត បាន​ចំនួន២៥គីឡូក្រាម។​
​ក្នុងឱកាស​នោះ ក្រុមមន្ត្រី​បាន​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​អាជីវករ ឲ្យ​ដឹង​អំពី​សុវត្ថិភាព​ម្ហូបអាហារ ដោយបាន​ចែក និង​បិទ​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ​៕B/​