មន្ត្រី​កាំកុងត្រូល​រកឃើញ​ទំនិញ​ខូចគុណភាព​នឹង​ហួស​កាលបរិច្ឆេទ​ចំនួន​២៥០​គីឡូក្រាម​

442
ចែករម្លែក
  • 16
    Shares

វ៉ៃ​គោ​ស្វាយរៀង​៖​លោក​ផឹង​និល​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០១៩​បាន​សហការ​ជាមួយ​មន្ទី​ពាណិជ្ជ​ខេត្ត​និង​អាជ្ញាធរ​ដែនដី​បាន​ចុះ​ពិនិត្យ​ទំនិញ​នៅ​ផ្សារ​ដូន​ស​ស្រុក​ស្វាយ​ជ្រំំ​ខេត្តស្វាយរៀង​។​

​លោក​ផឹង​និល​បាន​បញ្ជាក់ថា​ជា​លទ្ធផល​ក្រោយ​ការចុះអនុវត្ត​ការងារ​មន្ត្រី​ជំនាញ​រកឃើញ​ទំនិញ​ខូចគុណភាព​នឺង​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​មានដូចជា :​ស្ក​គ្រាប់​ចំនួន ១៥​កំប៉ុង ស្មើ ៣ Kg ស្ពៃ​កំប៉ុង ០៦ កំប៉ុង ទឺ​ក​ដោះ​គោ​ខាប់ ៦ កំប៉ុង ត្រីខ ០៧ កំប៉ុង ទឺ​ក​អូ​អិ​ឈិ​ចំនួន ១៥ កេះ​ស្មើ ៣៦០ ដប ។​

ម្សៅ​បំពង​៦៥​កញ្ចប់​នំបំពង​២៥​គីឡូក្រាម​តែ​កញ្ចប់​៥​កញ្ចប់​សរុប​រួម​ស្មើ​២៥០​គីឡូក្រាម​។​ហើយ​មន្ត្រី​ជំនាញ​បានធ្វើ​កំណត់ហេតុ​ដកហូត​ទំនិញ​ទាំងនោះ​យកមក​រក្សាទុក​ដើម្បី​ធ្វើ​ការដុត​កម្ទេចចោល​ផងដែរ​៕S/