មន្ត្រី​កាំកុងត្រូល​រកឃើញ​ទំនិញ​ផុតកំណត់​ប្រើប្រាស់​៣៨​គីឡូ​ក្រោម​នៅ​ផ្សារ​ព្រែក​សណ្តែក​

348
ចែករម្លែក

​ដោយ​៖​ចាន់ថន​/​ព្រៃវែង​៖​លោក​អ៊ុត​សុភាព​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង​ដោយមាន​ការចូល​រួមសហកា​រ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​អាជ្ញាធរ​ដែនដី​និង​គណៈកម្មការ​ផ្សារ​បាន​ចុះ​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ ដែល​ដាក់តាំង​លក់​នៅ​ផ្សារ ព្រែក​សណ្តែក ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៣១៤ ឃុំ​ព្រែក​ចង្ក្រាន ស្រុក​ស៊ីធរ ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០១៩​។

​ក្នុងការ​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បានធ្វើ​ការវិភាគ​បឋម ទៅលើ​ផលិតផល​ទំនិញ​ចំនួន ៣ មុខ ស្មើនឹង ៥ គំរូ​មានដូចជា​៖​ត្រី​ប្រា​សំ​យ៉ុង​ត្រី​ប្រ​ម៉ា​សាច់ក្រក​ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។

ជា​លទ្ធផល មន្ត្រី​ជំនាញ​រក​ពុំ​ឃើញ មាន​វត្តមាន​សារធាតុ​គីមី​ហាមឃាត់​ទេ ក៏ប៉ុន្តែ​មន្ត្រី​កាំកុងត្រូល​បាន​រកឃើញ​ទំនិញ​ហួស​ថ្ងៃ​កំណត់ ។​ប្រើប្រាស់ ២ មុខ មាន​ទឹកក្រូច​ដប​ជ័រ​ចំរុះ ១១៦ ដប ស្មើនឹង ២៩ គីឡូ​ក្រោម និង ទឹកអូ​អ៊ី​ឈិ​ក (TENSAI) ដប​តូច ២៤ ដប ស្មើនឹង ៩ គីឡូ​ក្រោម​។​

​សរុប​ទំនិញ​ខូចគុណភាព​ដែល​មន្ត្រី​ជំនាញ​ដកហូត​បាន​ចំនួន​៣៨​គីឡូក្រាម​។​បន្ទាប់មក​មន្ត្រី​កាំកុងត្រូល​បានធ្វើ​ការណែនាំ​ដល់​អាជីវក​រហើយ​ឱ្យ​ម្ចាស់​ទំនិញ​ធ្វើ​កិច្ចសន្យា​។​ផ្តិតមេដៃ​ដើម្បី​បញ្ឈប់​ការដាក់​តាំង​លក់​នូវ​ផលិត ផល​ម្ហូបអាហារ​ទំនិញ​ហួស​ថ្ងៃ​កំណត់​ប្រើប្រាស់ និង​បានធ្វើ​កំណត់ហេតុ​ដកហូត ទំនិញ​ទាំងនោះ​យកទៅ​កម្ទេចចោល​។​

ក្នុងឱកាស​នោះ​មន្ត្រី​កាំកុងត្រូល​ក៏បាន​ពន្យល់​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​អាជីវករ​ឱ្យ​យល់ដឹង​អំពី​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព​សុវត្ថិភាព​លើ​ផលិតផល​ទំនិញ​និង​សេវា ផងដែរ​៕S/