មន្ត្រី​ក្រសួងការបរទេស​!​មហាអំណាច​ខ្លះ​នៅ​បន្ត​គ្រប់​ល្បិចកល​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​

491
ចែករម្លែក
  • 16
    Shares

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ថ្លែង​បញ្ជាក់ថា​ប្រទេស​មហាអំណាច​ខ្លះ​នៅលើ​សកលលោក នៅ​បន្ត​ប្រើប្រាស់​គ្រប់​ល្បិចកល​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា អនុវត្ត​ស្តង់ដា​ពីរ​ចំពោះ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​សំដៅ​ចាប់បង្ខំ​ឲ្យ​កម្ពុជា​ដើរ​តាម​គន្លង​នយោបាយ​។

​មន្ត្រី​បាន​បន្តថា​ពួកគេ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​សកម្មភាព​របស់​ក្រុម​អគតិ​មួយចំនួន​នៅ​ការ​ញុះញង់ ស្អប់​ខ្ពស់​ប្រកាន់​ពូជ​ស​សាសន៍ បំពាន​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ បំបែកបំបាក់​សង្គមជាតិ អនុវត្ត​ប​ដោ​វត្ត​ន៍ សំដៅ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។

នេះ​បើតាម​ការបញ្ជាក់​របស់​លោក​អ៊ុច បូរ​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស នៅក្នុង​សន្និបាត​ប្រចាំឆ្នាំ​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩​។ សន្និបាត​នេះ មានការ​អញ្ជើញ​ចូលរួម​មន្ត្រី​សំខាន់ៗ របស់ ក្រសួង ក៏ដូចជា​ឯកអគ្គរាជទូត តំណាង​អចិ​ន្ត្រៃ​យ៏ និង​អគ្គ​កុង ស៊ុ​ល​កម្ពុជា​ប្រចាំ​នៅក្រៅ​ប្រទេស​។​

​លោក​អ៊ុច បូរ​រិ​ទ្ធ បាន​បន្តថា ឆ្នាំ​២០១៨ គឺជា​ឆ្នាំ​ដែល​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ធ្វ​ចើ​ការតស៊ូ​យ៉ាង​ស្វិតស្វាញ ទប់ទល់​វាយបក​ប្រឆាំង​និង​ការគំរាមកំហែង​ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ដែនដី​របស់​កម្ពុជា​។ ហើយ​ក្រសួង​បាន​ខិតខំ​បន្ត​លើ​កម្ពស់​កិត្យានុភាព​ជាតិ​នៅក្នុង​តំបន់​។ កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា និង​បណ្តា​ប្រទេស​ត្រូវ​ពង្រឹងពង្រីក​ជា​បន្តបន្ទាប់​។

​លោក​បាន​បញ្ជាក់ថា “​បច្ចុប្បន្ន​កម្ពុ​ជាមាន​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ជា​មិត្ត ១៧២​ប្រទេស និង​មាន​ស្ថាន​តំណាង​កម្ពុជា​ប្រចាំ​នៅ​បរទេស​ចំនួន​៦០​។ គិត​ត្រឹម​ឆ្នាំ​២០១៨ កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​លើកលែង​ទិដ្ឋាការ​សម្រាប់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត​និង​ផ្លូវការ​ជាមួយ​៣៤​ប្រទេស​។

​កម្ពុជា​បាន​រិត​ចំណងមិត្តភាព​និង​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​ប្រទេស​ជាច្រើន នៅ​ទ្វីបអាស៊ី អាមេរិក​អាហ្វ្រិក​មជ្ឈិមបូព៌ា​និង​នៅ​អឺរ៉ុប​ជាពិសេស​បានចាប់ផ្តើម​ធ្វើ​ឱ្យ​រស់​រវើក​ឡើងវិញ​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ ជាមួយ​ប្រទេស​អតីត​សង្គមនិយម​នៅ​អឺរ៉ុប​។ កម្ពុជា កំពុង​រៀបចំ​បើក​ស្ថាន​បេសកកម្ម​ការទូត​នៅ​ប្រទេស​ប៊ុល​ហ្ការី តួ​ក​គី និង​ស៊ែរ​ប៊ី សំដៅ​បង្កើន​ទំនុកចិត្ត​ផ្នែក​នយោបាយ និង​បើក​ច្រក​ទីផ្សារ​ថ្មី​”​។​

​លោក​បាន​បន្តថា ក្នុងការ​ចូលរួម​កិច្ចសហប្រតិបត្តិការ​ថែរក្សា​សន្តិភាព​របស់​អ​.​ស​.​ប​. ចាប់តាំងពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ​២០១៨ កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​ចំនួន ៥.៧៨៣ នាក់​(​ស្ត្រី​ចំនួន ២៧៧ នាក់​) ទៅ​បំពេញ ការងារ​នៅក្នុង​ប្រទេស​ចំនួន ៨ រួមមាន ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាដ អាហ្វ្រិក​កណ្តាល លី​បង់ ស៊ី​ប ស៊ី​រី និង​ម៉ាលី​។

បច្ចុប្បន្ន កងកម្លាំង​កម្ពុជា កំពុង​បំពេញបេសកកម្ម​មាន​ចំនួន ៧៩៩​នាក់ (​ស្ត្រី​ចំនួន​៦២ នាក់​) នៅ​ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ ម៉ាលី និង​អាហ្វ្រិក​កណ្តាល​។ ​នៅក្នុង​ក្របខ័ណ្ឌ​អ​.​ស​.​ប​. កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចពិភាក្សា និង​ការអនុម័ត​សេចក្តីសម្រេចចិត្ត​របស់​សម័យប្រជុំ​មហាសន្និបាត​លើក​ទី ៧៣ ដែលមាន​សរុប​ចំនួន ២៨៤ ពាក់ព័ន្ធ​ទៅនឹង វិស័យ​សន្តិភាព សន្តិសុខ ការអភិវឌ្ឍ សិទ្ធិមនុស្ស និង​បញ្ហា​ថវិកា​។​ល​។​៕S/​

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស
លោកអ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស (រូបថតៈ )