មន្ត្រី​ក្រសួងទេសចរណ៍​ចង់ឲ្យ​បវរកញ្ញា៣៤​ប្រទេស​ជួយ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា​ពេល​ត្រឡប់​ទៅវិញ

417
ចែករម្លែក

ដោយ:​មូល​សម្បត្តិ​/​ភ្នំពេញ​ ៖ ក្នុង​ឱ​កាស​ដែល​បវរកញ្ញា​តារា​ផែនដី​អន្តរជាតិ​លើក​ទី​១ជួប​សំណេះសំណាល​ជាមួយ​លោក​ ថោង ខុន ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នា​ល្ងាច​ថ្ងៃទី​២ ​ខែមីនា​កន្លងមកនេះ អាច​ចាត់ទុកថា​បវរកញ្ញា​ទាំង៣៤​ប្រទេស​បានមក​ទស្សនា​នៅ​គោលដៅ​ទេសចរណ៍​សំខាន់ៗ​នៅ​កម្ពុជា​មួយរយ​:​មកនេះ ​គឺជា​មគ្គុទេសក៍​ដ៏​សំខាន់​មួយ​ឬ​ជា​ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ​មួយ​ជួយ​ផ្សព្វផ្សាយ​នូវ​សក្តានុពល​ទេសចរណ៍​កម្ពុជា ពេល​គេ​ត្រឡប់​ទៅ​មាតុប្រទេស​គរ​វិញ​។​

លោក​សូ វិ​សុ​ទ្ធី​ អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​ប្រាប់​សារ​ព័ត៌​មាន​ក្រោយ​ជួប​ដំណាំ​ណា​ល​ជាមួយ​លោក​ ថោង ខុន ​ថា​មុន​ការប្រកួត​បវរកញ្ញា​និង​ក្រោយ​ការប្រកួត ពេលដែល​បាន​ស្នាក់នៅ​កម្ពុជា បវរកញ្ញា​ដែល​មក​៣៤​ប្រទេស​មាន​ប្រមាណ​១០០​នាក់​នេះ​បាន​ទៅ​កំសាន្ត​ខេត្តសៀមរាប មើល​ប្រាសាទអង្គរវត្ត ទស្សនា​ប្រាសាទ​សំបូរព្រៃគុក​ខេត្តកំពង់ធំ​និង​រាជធានី​ភ្នំពេញ​។​ពួកគាត់​បាន​ស្លៀក​សំលៀកបំពាក់​ជា​ប្រពៃណី​ខ្មែរ ថត​យក​រូប​ភាពល្អៗ សំរាប់​យកទៅ​ផ្សព្វផ្សាយ​អំពី​ប្រាសាទ​ទាំងនេះ​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​យើង​។​ ហើយ​យើង​ក៏​ជួយ​ផ្សព្វផ្សាយ​ដល់​បវរកញ្ញា​ដែល​បាន​ជាប់​ចំណាត់ថ្នាក់​វិញ​ដែរ​។​

ក្នុង​ចំណាប់អារម្មណ៍​ទៅកាន់​លោក​រដ្ឋមន្ត្រី បវរកញ្ញា​ជាច្រើន​បាន​រៀបរាប់ថា ​ប្រាសាទ​អង្គរវត្ត ​និង​ប្រាសាទសំបូរព្រៃគុក​ល្អ ស្អាត​ខ្លាំងណាស់ ស្ទើរតែ​គ្មាន​ពីរ​ក្នុង​ពិភពលោក​យើង​នេះ​។​បានឃើញ​អង្គរវត្ត​ដូច​បានធ្វើអោយ​អាយុ​កាន់តែ​នៅ​ក្មេង​។​ យើង​មើល​មិន​ឆ្អែត ហើយ​អាចមក​ម្តងទៀត​ក្នុងពេល​ណាមួយ​ជាមួយនឹង​គ្រួសារ​របស់ខ្លួន​។​

លោក​ សូ វិ​សុ​ទ្ធី​ បាន​បញ្ជាក់ថា​កម្ពុជា​យើង​មាន​មោទនភាព​ក្រៃលែង​ដោយ​ទទួលបាន​ធ្វើជា​ម្ចាស់ផ្ទះ​ប្រឡង​បវរកញ្ញា​តារា​ផែនដី​អន្តរជាតិ​នៅ​ម​ហោ​ស្រ​ព្វ​កោះ​ពេជ្រ​ គឺ​យើង​បាន​ចំណេញ​ច្រើន​ដោយ​គេ​បាន​ជួយ​ផ្សព្វផ្សាយ​វប្បធម៌ ទេសចរណ៍ ប្រពៃណី ទេសភាព​​នានា​ក្នុងប្រទេស​កម្ពុជា​យើង ពិសេស​សុវត្ថិភាព​ការ​ស្នាក់នៅ​និង​កក់ក្តៅ​រាក់ទាក់​ពី​សំណាក់​ប្រជាពលរដ្ឋ​យើង​។​

គួរ​បញ្ជាក់ថា​ការប្រឡង​បវរកញ្ញា​នាពេលនេះ​បាន​ជាប់​លេខ​មាន​៦​នាក់ ចាប់ពី​លេខ​​១ដល់​លេខ​៦។​ ចំណែក​បវរកញ្ញា​ខ្មែរ​យើង​បាន​ជាប់​ជា​ជ័យលាភី​បវរកញ្ញា​ ដែល​ស្លៀក​សំលៀកបំពាក់​ប្រពៃណី​ខ្មែរ​ស្អាត​ជាងគេ​៕B/