មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ចុះសួរសុខទុក្ខ​និង​ចែក​អំណោយ​ដល់​កងកម្លាំង​ការពារ​ព្រំដែន​

209
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ប្រតិភូ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០១៩​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​បាន​ចុះសួរសុខទុក្ខ​និង​ចែក​អំណោយ​ដល់​កងវរសេនាតូច​អន្តរាគមន៍​៣៩៥​និង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​១០៥​។​ស្ថិតនៅ​តំបន់​មុំ​បី​ក្នុងស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ដែលជា​អង្គភាព​ចងសម្ព័ន្ធ​មេត្រីភាព​។​

​លោក​មាស​សុខ​សេន​សាន​អគ្គលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​តំណាង​ឧបនាយករដ្ឋមន្ដ្រី​អូន​ព័ន្ធមុនីរ័ត្ន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ដឹកនាំ​ប្រតិភូ​ចុះសួរសុខទុក្ខ​និង​ចែក​អំណោយ​រួមមាន​ថវិកា​សម្ភារ​យកទៅ​ប្រគល់ជូន​ដល់​កង​វរ​សេន​តូច​អន្តរាគមន៍​លេខ​៣៩៥​និង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​១០៥​។​

​លោក​បញ្ជាក់ថា​ការ​ចុះមក​ពេលនេះ​ក្នុង​គោលបំណង​រឹតចំណង​មេត្រីភាព​សាមគ្គីភាព​ភាតរភាព​ប្រកបដោយ​ទឹកចិត្ត​ស្មោះស​និង​បរិសុទ្ធ​ដែល​ស្តែងចេញ​តាមរយៈ​ការយកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​ទៅលើ​សុខទុក្ខ​កងកម្លាំង​ការពារ​ព្រំដែន​ដែល​បាននិងកំពុង​ខិតខំ​ប្រឈម​នៅ​ជួរមុខ​សម្ដៅ​ថែរក្សា​និង​ការពារ​ឯករាជ្យ​អធិបតី​បូរណភាព​ទឹកដី​សន្តិភាព​ស្ថិរភាព និង​សន្តិសុខ​ជាតិ​យ៉ាងរឹងមាំ​មិនឱ្យ​កម្លាំង​ណា​មក​រំលោភបំពាន​និង​បំផ្លាញ​បានឡើយ​។​

​លោក​ក៏បាន​សំណូមពរ​ដល់​កងកម្លាំង​បន្ត​បង្កើន​ស្មារតី​ស្នេហា​ជាតិ​និង​ស្មោះត្រង់​ដាច់ខាត​ចំពោះ​ជាតិ​មាតុភូមិ​គោរព​ស្រឡាញ់​ប្រជាជន​មន​ឆន្ទៈ​ប្រយុទ្ធ​ប្តូរផ្តាច់​និង​ពង្រឹងសមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ការពារជាតិ​ការពារ​រាល់​សមិទ្ធផល​នៃ​សង្គម​និង​ការពារ​រដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញពី​ប្រជាជន​៕S/​