មន្ត្រី​ក្រុង​ហ្វី​ឡា​ដែល​ហ្វី​យ៉ា​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​

707
ចែករម្លែក

​ដោយ : មុនី​រ័ត្ន​/ភ្នំពេញ ៖ មន្ត្រី​ក្រុង​ហ្វី​ឡា​ដែល​ហ្វី​យ៉ា សហរដ្ឋអាមេរិក បានធ្វើ​លិខិត​ស្វាគមន៍​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ ​ដែល​នឹងធ្វើ​ទស្សនកិច្ច ​នា​អតីត​រដ្ឋធានី​របស់​អា​មេ​រិ​ក​។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក

​ការស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើឡើង​តាមរយៈ​លិខិត​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​មន្ត្រី​តុលាការ​នៃ​សាលាវិនិច្ឆ័យ​ក្រុង​ហ្វី​ឡា​ដែល​ហ្វី​យ៉ា លោក James M. DeLeon ។

​លិខិត​បានសរសេរថា សូម​ស្វាគមន៍​លោក​ឧ​ត្ត​ម​សេនីយ​ឯក ហ៊ុន​ម៉ា​ណែ​ត ដែល​ទស្សនកិច្ច​ក្រុង​ហ្វី​ឡា​ដែល​ហ្វី​យ៉ា ក្នុង​ក្រុង Commonwealth នៃ​រដ្ឋ​ផិ​ល​ស៊ី​ល​វ៉េ​នីញ៉ា​នេះ​។ ក្រុង​ហ្វី​ឡា​ដែល​ហ្វី​យ៉ា គឺជា​ក្រុង​មួយ​ដែលជា​អតីត​រដ្ឋធានី​របស់​ស​ហ​រដ្ឋ​អាមេរិក និង​ជា​ក្រុង​មួយ​ដែល​គេ​ស្គាល់​ថា ជា​ក្រុង​នៃ​ក្តី​ស្រឡាញ់​ជា​ភាត​រៈ​។

​លោក James M. DeLeon ក្នុង​លិខិត​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា​ពលរដ្ឋ​ខ្មែរ​ក្នុង សហគមន៍​ក្រុង​ហ្វី​ឡា​ដែល​ហ្វី​យ៉ា បាន​ក្លាយជា​ស្នូល​ដ៏​សំខាន់​មួយ​ដែល​បាន​ធ្វើឲ្យ​ក្រុង​ហ្វី​ឡា​ដែល​ហ្វី​យ៉ា មាន​ភាព​អស្ចារ្យ​ផងដែរ​។

​លោក James M. DeLeon បាន​បន្តថា ក្នុងនាម​ជា​ចៅក្រម​ម្នាក់​ក្នុង​ក្រុង​ហ្វី​ឡា​ដែល​ហ្វី​យ៉ា លោក​សូម​ស្វាគមន៍​នូវ​ពាក្យ​សួស្តី​។

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ទៅកាន់​សហរដ្ឋអាមេរិក ត្រូវគេ​ឃើញថា បានធ្វើ​ឡើង​នៅមុន​ដំណើរ​អញ្ជើញ​ដល់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល នឹង​អញ្ជើញ​ចូលរួម​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣ ក្នុង​ក្រុង​ញូយ៉ក នៅ​ថ្ងៃទី​២៧ ខែកញ្ញា ខាងមុខនេះ​។​

​ក្រុង​ហ្វី​ឡា​ដែល ហ្វី​យ៉ា​នេះ ត្រូវគេ​ពណ៌នា​ថា មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន​ម៉ឺន​នាក់ ក្រោយ​ឆ្នាំ​១៩៧៩៕​B