មន្ត្រី​ក្រុមការងារ​ចុះជួយ​ឃុំ​គំរូ​ស្រុក​ថ្មពួក​ចូល​សទ្ធា​បុណ្យសព​គ្រួសារ​សមាជិក​ក្រុម​បក្ស

410
ចែករម្លែក

ដោយ:​ប​.​ជ័យ/បន្ទាយមានជ័យ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី គឹម ដូ មេបញ្ជាការ​ង​កង​រាជអាវុធហត្ថ​ខេត្ត រួមជាមួយ​សហការី ថ្ងៃទី​៧ ខែកុម្ភ​: ឆ្នាំ​២០១៨៩ បាន​នាំយក​អំណោយ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ចូលរួម​ក្នុង​ពិធី​បុណ្យសព​សមា​ជិ​ក្រុម​បក្ស ។​

​ពិធី​បុណ្យសព​ឈ្មោះ អ៊ា​ន ឆោម ភេទ ស្រី អាយុ៧៦​ឆ្នាំ ស្ថិតនៅ​ភូមិ​អណ្តូង​ខ្លុង ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដែល​បានទទួល​មរណ​:​ភាព​កាលពី​ថ្ងៃទី​៦ ខែកុម្ភ​: ឆ្នាំ​២០១៩ ដោយ​ជរាពាធ ។​

អំណោយ​រួមមាន អង្ករ២​កា​រ៉ុង ស្មើ១០០​គី​ឡូ​ក្រាម ទឹកស៊ីអ៊ីវ២​យួរ ទឹកត្រី២​យួរ ទឹក​បរិសុទ្ធ២០​យួរ មី​៤​កេស និង​ថវិកា៥០០.០០០​រៀល​(​ហាសិប​ម៉ឺន​រៀល​)​ផងដែរ​៕B/