មន្ត្រី​គយ​ចុះ​ឆែកឆេរ​ហាង​លក់​ទូរស័ព្ទ​២​កន្លែង​អត់​បង់ពន្ធ​ដកហូត​ជាង​២០០​គ្រឿង​

1289
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ ២០១៨​កម្លាំង​ជំនាញ​គយ​និង​រដ្ឋាករ​ខេត្ត​សហការ​ជាមួយ​នគរបាល​ក្រុង​ដឹកនាំ​ដោយ​លោក​.​គី ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តបាត់ដំបង​។​បាន​ចុះ​ឆែកឆេរ​ហាង​លក់​ទូរស័ព្ទ​ចំនួន​ពីរ​កន្លែង​ដែល​មិនបាន​បង់ពន្ធ​ហើយ​ដកហូត​ទូរស័ព្ទ​ចំនួន​២២៥​គ្រឿង​។​

​ប្រភពពី​មន្ត្រី​ដែល​ចុះ​ប្រតិបត្តិការ​បាន​ប្រាប់ថា​ចំពោះ​ការឆែកឆេរ​ហាង​លក​ទូរស័ព្ទ​ទាំង​​ពីរ​កន្លែង​។​ក្នុងនោះ​មាន​១ ហាង​លក់​ទូរស័ព្ទ​ឈ្មោះ​សុវណ្ណ​២​ស្ថិត​ក្នុងភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ដកហូត​ទូរស័ព្ទ​គ្មាន​ពន្ធ​បាន​ចំនួន​១៦៧​គ្រឿង​។​២.​ហាង​ឈ្មោះ លី ហួរ ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព​សង្កាត់​ស្វាយប៉ោ​ដកហូត​ទូរ​សព្ទ័​បាន​ចំនួន​៥៨​គ្រឿង​។​

សរុប​ទាំងពីរ​ហាង​កម្លាំង​ដកហូត​បាន​ទូរស័ព្ទ​លោតឆ័ត្រ​ចំនួន​២២៥​គ្រឿង​ហើយ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញ​គយ​យកទៅ​រក្សាទុក​រង់ចាំ​ម្ចាស៎​ចូលមក​បង់ពន្ធ​និង​ពិន័យ​អន្តរកាល​តាម​នីតិវិធី​៕S/

​មន្ត្រី​គយ​ចុះ​ឆែកឆេរ​ហាង​លក់​ទូរស័ព្ទ​២​កន្លែង​អត់​បង់ពន្ធ​ដកហូត​ជាង​២០០​គ្រឿង​(រូបៈនគរបាល)