មន្ត្រី​ចម្រុះ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ចិញ្ចឹម​ជ្រូក​និង​ទា​ បង្ក​ក្លិនស្អុយ​ប៉ះពាល់​បរិស្ថាន​

307
ចែករម្លែក

ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​ករណី​ទីតាំង​ចិញ្ចឹម​ជ្រូក​និង​ទា​ បង្ក​ប៉ះពាល់​ក្លិនស្អុយ​បរិស្ថាន​នៅ​ស្រុក​មង្គល​បូរី មន្ត្រី​ចម្រុះ​ចុះ​ត្រួតពិនិត្យ​ហើយ​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ ។​

​លោ​ល​វ៉ាត​វីរ​:​ អភិបាលរង​ស្រុក​មង្គល​បូរី​បានឱ្យដឹង​ថ្ងៃទី​២៩​ខែកក្កដា​នេះ​ថា​:​ក្រុមការងារ​ស្រុក ​សហការ​ជាមួយ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត មន្ត្រី​អាជ្ញាធរ​ឃុំ​ឫស្សី​ក្រោក មេភូមិ​ជំទាវ ចុះ​ពិនិត្យ​ទីតាំង​ចិញ្ចឹម​ជ្រូក និង​សត្វ​ទា របស់​ឈ្មោះ ចៅ វួ​ច​ចាន់​,​ចាប ប៊ុន​ហម និង​ឈ្មោះ ឆែម​ដៀ​រ៉ា​នៅ​ភូមិ​ជំទាវ​ ឃុំ​ឫស្សី​ក្រោក​។​

​លោក​បាន​បន្តថា​:​ ករណី​ត្រូវ​ពលរដ្ឋ​រស់នៅ​ជុំវិញ​បាន​ប្តឹង​មក​មន្ត្រី​អាជ្ញាធរ​និង​ជំនាញ​។​ហេតុនេះ​មន្ត្រី​ត្រូវ​ចុះ​សិក្សា​អំពី​ផលប៉ះពាល់​បរិស្ថាន​និង​ណែនាំ​ពី​លក្ខណៈ​បច្ចេកទេស​ ការគ្រប់គ្រង​បរិស្ថាន​ដល់​ម្ចាស់​ចិញ្ចឹមសត្វ​ទាំងនោះ ៕S/Ha

​រូបថត​:​ករណី​ទីតាំង​ចិញ្ចឹម​ជ្រូក​និង​ទាប​ង្ក​ប៉ះពាល់​ក្លិនស្អុយ​បរិស្ថាន​នៅ​ស្រុក​មង្គល​បូរី​មន្ត្រី​ចម្រុះ​ចុះ​ត្រួតពិនិត្យ​(​រូប​: ប​.​ជ័យ​)​