មន្ត្រី​ច្រកព្រំដែន​ត្រូវ​បង្កលក្ខណ​:​ងាយស្រួល​ដល់​ពលរដ្ឋ​និង​ទំនិញ​ចេញចូល

867
ចែករម្លែក
  • 8
    Shares

ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​រដ្ឋបាលខេត្ត​បន្ទាយ​មាន​ជ៏​យ​បាន​ណែនាំ​ជម្រុញ​ឱ្យ​មន្ត្រី​ច្រក​តំបន់​ព្រំដែន​ម៉ាឡៃ​ស្រុក​ម៉ាឡៃ​និង​ច្រក​តំបន់​បឹង​ត្រកួន​ស្រុក​ថ្មពួក​បង្កលក្ខណ​:​រឹតតែ​ងាយស្រួល​ទ្វេដង​ដល់​ពលរដ្ឋ​និង​ទំនិញ​ចេញចូល​។​មតិ​នេះ​ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​លោក​ជា​សេង​អាន​នាយករង​រដ្ឋបាល​សាលាខេត្ត​និង​ជា​ប្រធាន​ថ្មី​ច្រកព្រំដែន​តំបន់​ម៉ាឡៃ​កាលពី​ល្ងាច​ថ្ងៃទី​២៧​ខែកញ្ញា​ក្រោម​អធិបតីភាព​លោក​អ៊ុង​អឿន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​លោក​សួន​បវរ​អភិបាលខេត្ត​បន្ទាយមានជ័យ​។​

​អ្នកស្រី​ឃឹ​ង​សុ​វត​នី​ប្រធាន​ចាស់​ច្រក​តំបន់​ព្រំដែន​ម៉ាឡៃ​ដែល​ត្រូវ​ផ្លាស់ចេញ​បានឱ្យដឹងថា​:​សមាសភាព​មន្ត្រី​មាននៅ​ក្នុង​អនុក្រឹត្យ​លេខ​៦៤​អនក្រ​.​ប​.​ក​.​របស់​រាជរដ្ឋាភិបាល​នៅ​ច្រក​នេះ​មាន​៣១​នាក់​និង​មិនមាន​ក្នុង​អនុក្រឹត្យ​នេះ​ចំនួន​១៨​នាក់​។​ចំពោះ​ទំនិញ​នាំចូល​តាម​ច្រក​នេះ មាន​ប៊ីចេង គោ​ជល់ ពោះវៀន​ម៉ូតូ សំបក​កង់​ជិះ​សំបក​កង់​ម៉ូតូ​សំបក​កង់​រថយន្ត​ឆ្នាំង​អា​លុយ​មី​ញ្ញ៉ូ​ម​ហ្វី​វី​ប្រូ​ស៊ីម៉ងត៍​ម្នាងសិលា​ស្រា​បៀរ​កំប៉ុង​និង​ម៉ូតូ​។​ឯ​ទំនិញ​នាំចេញ​មាន​ដំឡូង​មី​ស្ងួត​ពោតក្រហម​។​

​អ្នកស្រី​បន្តថា​:​ក្នុង​២០១៧​កន្លងមក​ច្រក​នេះ​ពន្ធគយ​រកបាន​២២.៥៩៧.២១៤.០០០​រៀល​,​កាំកុងត្រូល​បាន​៣៨.៥៨០.០០០​រៀល​។​ចំពោះ​ឆមាស​ទី​១​ឆ្នាំ​២០១៨​នេះ ពន្ធគយ​រកបាន ៥.០៩១.៦៧០.០០០​រៀល និង​កាំកុងត្រូល​រកបាន​១៩.៤៨១.០០០​រៀល​។​លោក​ណង​វុ​ទ្ធិ​.​នាយក​ទីចាត់ការ​ធនធានមនុស្ស​សាលាខេត្ត​បានប្រកាស​ស្តីពី​ការផ្លាស់ប្តូរ​និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ​នៃ​ក្រសួងមហាផ្ទៃ​ដែល​តែងតាំង​លោក​ជា​សេង​អាន​នាយករង​រដ្ឋបាល​សាលាខេត្ត​និង​ជា​ប្រធាន​ថ្មី​ច្រកព្រំដែន​តំបន់​ម៉ាឡៃ​ជំនួស​អ្នកស្រី​ឃឹ​ង​សុ​វត​នី​ប្រធាន​ចាស់​ដែល​កាន់​កាន់តំណែង​លើស​ដល់​២​អាណត្តិ​។​

​លោក​ជា​សេង​អាន​បាន​ថ្លែងអំណរគុណ​ក្រសួងមហាផ្ទៃ​ុ​រដ្ឋបាលខេត្ត​ដែល​ផ្តល់​សេចក្តីទុកចិត្ត​និង​ផ្តល់​តួនាទី​ភារកិច្ច​ទទួលខុសត្រូវ​នេះ​ដល់​លោក​។​ដូច្នេះ​លោក​សូម​ប្តេជ្ញាចិត្ត​ខិតខំ​បំពេញការងារ​ទ្វេរ​ឡើង​ប្រកបដោយ​ការទទួលខុសត្រូវ​បាន​លទ្ធផល​និង​មាន​ប្រសិទ្ធិភាព​ថែមទៀត​។​សូម​រំលឹកថា​កាលពី​ថ្ងៃទី​២៦​ខែកញ្ញា​ក៏មាន​ការប្រកាស​ចូលកាន់​តំណែង​នៃ​លោក​វ៉ាន់ដា​រ៉ា​ន​នាយការិយាល័យ​នៃ​ទីចាត់ការ​ហិរញ្វត្ថុ​សាលាខេត្ត​និង​ជា​ប្រធាន​ថ្មី​តំបន់​ព្រំដែន​បឹង​ត្រកួន ជំនួស​សរ​សំណាង​ប្រធាន​ចាស់​ដែល​កាន់តំណែង​២ អាណត្តិ​ផងដែរ ៕S/

មន្ត្រី​ច្រកព្រំដែន​ត្រូវ​បង្កលក្ខណ​:​ងាយស្រួល​ដល់​ពលរដ្ឋ​និង​ទំនិញ​ចេញចូល