មន្ត្រី​ជប៉ុន​សុំ​ការគាំទ្រ​ពី​រដ្ឋបាល​រាជធានី​ក្នុងការ​រៀបចំ​ខួប​លើក​ទី​៦៥​នៃ​ចំណងមិត្តភាព​និង​ការទូត​កម្ពុជា​.​ជប៉ុន

871
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​លោក​តាកាហាស៊ី ហ្វូ​មី​អាគី អ​តី​តះ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា រួមជាមួយ​ភ្នាក់ងារ​ទូរ​ទស្ស​ន៏​ផ្លូវការ​របស់​ជប៉ុន​NHK ២​រូប​ផ្សេងទៀត​បាន​ចូលជួប​សំណេះសំណាល​ជាមួយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​១៣​ខែកក្កដា​នេះ ដើម្បី​សុំ​កិច្ចសហការ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុងការ​រៀបចំ​ខួប​លើក​ទី​៦៥​នៃ​ចំណងមិត្តភាព​និង​ការទូត​កម្ពុជា​.​ជប៉ុន​ដែល​គ្រោង​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​។​
​ ​លោក តាកាហាស៊ី ហ្វូ​មី​អាគី បាន​ជំរាបជូន​ពី​គោលបំណង​នៃ​ការ​ប្រារព្វ​ខួប​លើក​ទី​៦៥​ឆ្នាំ​នៃ​ចំណងមិត្តភាព​កម្ពុជា​ជប៉ុន​នេះ ផ្តោតលើ​ការពង្រឹង​ផ្នែក​វប្បធម៌​កម្ពុជា​.​ជប៉ុន​ពិសេស​បញ្ជ្រាប​ការយល់ដឹង​កាន់តែច្បាស់​ថែមទៀត​សំរាប់​យុវវ័យ​កម្ពុជា​.​ជប៉ុន​លើ​ផ្នែក​វប្បធម៌​ក្រោម​ការរៀបចំ​ពី​ភ្នាក់ងារ​ពត៌មាន​NHK​ដែលជា​ទីភ្នាក់ងារ​ផ្លូវការ​របស់​រដ្ឋ​និង​មានការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ពី​ព្រឹត្តិការ​នេះ​ទៅកាន់​ពិភពលោក តាមរយះ​ភាពយន្ត​តុក្កតា​,​ការបង្ហាញ​ម៉ូត និង​ការប្រគុំ​តន្ត្រី​លើ​ខ្លឹមសារ​៖ គួ​ឧ្យិ​ស្រឡាញ់ ដែល​ភាសារ​ជប៉ុន​ហៅថា ខា​វ៉ៃ​។​
​លោក ឃួ​ង ស្រេង បាន​ស្វា​គម​ន៏​និង​គាំទ្រ​ពេញទំហឹង​លើ​ការរៀបចំ​ព្រឹត្តិការ​ដ៏​មាន​អត្ថន័យ​នេះ​និង​ត្រៀមខ្លួន​ផ្តល់​កិច្ចសហការ​ជាមួយ​ភាគី​ជប៉ុន​ដើម្បី​រៀបចំ​ព្រឹត្តិ​ការឱ្យ​ទទួលបាន​ជោគជ័យ​។​ទន្ទឹមគ្នានេះ​លោក​អភិបាល​ក៏បាន​ផ្តល់យោបល់​ឲ្យ​ភាគី​ជប៉ុន​ធ្វើលិខិត​ផ្លូវការ​ទៅ​ក្រសួងការបរទេស និង​ក្រសួងមហាផ្ទៃ​ក្នុង​គោលបំណង​សហការ​រៀបចំ​ការងារ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​៕