មន្ត្រី​ជំនាញ​ក្រើនរំលឹក​អ្នករកស៊ី​ផលិតផល​នាំចូល​ត្រូវ​ចូលរួម​ប្រឆាំងនឹង​ផលិតផល​ក្លែងក្លាយ​

83
ចែករម្លែក

​ភ្នំពេញៈ​នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្រើនរំលឹក​ជាថ្មីទៀត​ដល់​បណ្តា​អ្នករ​ស៊ី​ផលិតផល​នាំចូល​គ្រប់​ប្រភេទ​ទាំង​ត្រូវ​សហការ​និង​រកស៊ី​តាមផ្លូវ​ច្បាប់​ប្រឆាំងនឹង​ផលិតផល​ក្លែងក្លាយ​ដើម្បី​សុខភាព​ប្រជាពលរដ្ឋ​។

​ថ្លែង​ក្នុង​ពិធី​អបអរ​កម្មវិធី Thank You Rf3 World 2nd ក្រុមហ៊ុន អ​អេ​ហ្វ​៣​វើ​លដ៍ កម្ពុជា កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​អគារ ព្រៀ​មមៀរ​សែន​សុខ នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា បានឱ្យដឹងថា​គណៈកម្មាធិកា​របា​នក​សាង​នូវ​មូលដ្ឋាន​ផ្លូវច្បាប់ គតិយុត្ត កំពុង​ចូលរួម​សហការ​យ៉ាងសកម្ម​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច តុលាការ និង​ស្ថាប័ន ពាក់ព័ន្ធ​នានា ដើម្បី​ទប់ស្កាត់ បញ្ឈប់​ការរំលោភបំពាន និង​បង្ក្រាប​បទ ល្មើស​ទាំងឡាយ ដែល​ផលិត ,​ស្តុក​ទុក ,​ចរាចរ​គ្រប់​ផលិតផល​ដែល​បង្ក​វិនាសកម្ម ដល់​សុខភាព​ប្រជាពលរដ្ឋ​។​ហេតុដូច្នេះ​ផលិតផល​ណា​ដែល​បង្ក​គ្រោះថ្នាក់​មាន ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម​នោះ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង ផលិតផល​ក្លែងក្លាយ​មាន​ភារកិច្ច ឆន្ទៈ ទិសដៅ​ពិតប្រាកដ ដើម្បី​ទប់ស្កាត់​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា បាន​បន្តថា “​ជន​ទុច្ចរិត​ដែលមាន​គំនិត​រកស៊ី និង​បង្ក​ភាព​អន្តរាយ​ដល់​សុខភាព និង​អាយុជីវិត របស់​ប្រជាពលរដ្ឋ​គណៈកម្មាធិការ​នឹង នៅតែ​បន្តសកម្មភាព បេសកកម្ម​បង្ក្រាប និង​ចាប់ ជនល្មើស​យកទៅ​ផ្តន្ទាទោស តាមច្បាប់​ជា​ធរមាន​ដោយ​គ្មាន​ការយោគយល់ និង​លើក លែង​ឡើយ​”​។​

​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​រូបនេះ​បាន​ថ្លែង​ទៀតថា គណៈកម្មាធិការ​សូម​គាំទ្រ និង​ស្វាគមន៍​ដល់​ក្រុមហ៊ុន RF3 Word Cambodia​អន្តរជាតិ​រាល់​អំពើ​ស្របច្បាប់​នៃ ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងការ​ចូលរួមចំណែក​លើ​វិស័យ​ធុរកិច្ច​ចំពោះ​ផលិតផល​គ្រឿងសម្អាង ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ សុខភាព​បញ្ញា​ស្មារតី សុខមាលភាព​ប្រជា ពលរដ្ឋ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​ជារួម​៕ ដោយៈ បូ​រិ​ន

#