មន្ត្រី​ជំនាញ​ចាប់យក​ដុត​កំទិចចោល​សាច់មាន់ ​និង​សាច់ជ្រូក​នាំចូល​តាម​ច្រករបៀង​ជាង​១០០​គីឡូ ក្រាម​នៅ​ក្រុង​បាវិត

662
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ សាច់មាន់​និង​សាច់ជ្រូក​នាំចូល​តាម​ច្រករបៀង​ជាង​១០០​គីឡូ ក្រាម​ដែល​ត្រូវបាន​ឈ្មួញ​លួច​បង្កប់​នាំចូល​ត្រូវបាន​មន្ត្រី​ការិយាល័យ​ ផ​លិត​កម្ម​និង​បសុព្យាបាល​ក្រុង​បាវិត​ បាន​ឃាត់​ចាប់​យកទៅ​ដុត​កំទិចចោល​នៅ​ព្រឹក​ថ្ងៃទី​២​ខែឧសភា​ ឆ្នាំ​២០១៩​នេះ​។​

​ប្រភព​ព័​ត៌​មាន​ពី​សមត្ថកិច្ច​បានឲ្យដឹង​ថា ​ដោយមាន​ការសង្ស័យថា​មាន​អ្នក​លួច​បង្កប់​នាំចូល​នូវ​មុខទំនិញ ​ដែល​ច្បាប់​ហាមឃាត់​នោះ​ទើប​មន្ត្រី កសិកម្ម​និង​មន្ត្រី​បសុពេទ្យ​នៅ​ក្រុង​បាវិត​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង ​បានឃាត់​បុរស​ម្នាក់​ដែលជា​អ្នក​ដឹកទំនិញ​ចេញចូល​តាម​ច្រករបៀង​កៃ​មែ​ឈ្មោះ​ ថោង នី ដោយបាន​ធ្វើការ​ឆែកឆេ​ និង​ចាប់បាន​សាច់មាន់​ស្រស់​ចំនួន​៩៥​គីឡូក្រាម ​និង​គ្រឿងក្នុង​ជ្រូក​ចំនួន​៦៥​គីឡូក្រាម ដោយបាន​ដឹក​ចូល​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​នៅ​ផ្លូវ​ឯកឧត្តម ហ៊ុន ណេង ជាប់​នឹង​សាលាក្រុង​បាវិត​។​

​ប្រភព​ខាងលើ​បានឲ្យដឹង​ទៀតថា នៅក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​បានធ្វើ​កិច្ចសន្យា​ណែនាំ​ឲ្យ​បុរស​ខាងលើ ​ត្រូវធ្វើ​ការបញ្ឈប់​ជាបន្ទាន់​នូវ​ការដឹក​សាច់​ខុស់ច្បាប់ ​ចូលមក​ទៀត​តែ​ត្រូវ ដកហូត​គ្រឿងក្នុង​ជ្រូក​ចំនួន​៦៥​គីឡូក្រាម​ដែល​សង្ស័យថា ខូចគុណភាព​ធ្វើការ​ដុត​កំទេចចោល​តាម​និតិ​វិធី​របស់​ពេទ្យសត្វ​តែម្តង​៕​B/

#