មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ ប្រមូល​វត្ថុ​វិភាគ និង​អប់រំ​ករណី​ពលរដ្ឋ​ពុល​ត្រី​កំពត​និង​ពុល​ស្រាស នៅ​ស្រុក​ព្រះនេត្រព្រះ​

723
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ ប្រមូល​វត្ថុ​វិភាគ​និង​អប់រំ​ករណី​ពលរដ្ឋ​ពុល​ត្រី​កំពត​ស្រុក​ព្រះនេត្រព្រះ​។​

​លោក​វេជ្ជបណ្ឌិត កែវ សុ​ភ័​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ឲ្យ​ដឹង​ថ្ងៃទី​៣០​ខែធ្នូ​ថា កាលពី​ថ្ងៃ​សៅរ៍​ទី​២៩​ធ្នូ​ឆ្នាំ​២០១៨ លោក​បាន​ដឹកនាំ “​ក្រុម​ឆ្លើយតប​បន្ទាន់​” របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ខាង​ក្រុមការងារ​(​ជំងឺឆ្លង​?) CDC ក្រសួងសុខាភិបាល នឹង RRT OD ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ កំពុងធ្វើការ​ងារ​ជា​បន្ត និង​ប្រមូល​វត្ថុ​វិភាគ ហើយ​ធ្វើ​ការអប់រំ និង​បញ្ឈប់​ការហូប​ត្រី​ក្រពត និង​ស្រាស​។​

​ក្រុមការងារ​បាន​ចុះមក​អប់រំ​នឹង​ផ្សព្វផ្សាយ នៅ​ភូមិ​កក់ ឃុំ​ជប​វា​រី និង​ភូមិ​ប៉ោយ​ព្រីង ឃុំ​ព្រះ​នេ​ត​ព្រះ ស្រុក​ព្រះ​នេ​ត​ព្រះ ដែល​ក្នុងនោះ​អ្នក​ដែល​ហូប​ត្រី​ក្រពត​(​ត្រី​កំពត​) មាន ៧​នាក់ ស្លាប់​១​នាក់ ដែល​ក្លែមស្រា​នឹង​ញាំ​ច្រើនជាងគេ​គឺ កាលពី​ថ្ងៃទី ២៦ ធ្នូ មាន​៣​ករណី និង​ថ្ងៃទី​២៨ ធ្នូ ពេល​ល្ងាច ៤​ករណី​៖ ពលរដ្ឋ​រងគ្រោះ​រួមមាន : ១.​ឈ្មោះ ព្រឿង គឿន ភេទ ប្រុស អាយុ ៦៦​ឆ្នាំ បាន​ផឹកស្រា​ថ្នាំ ហូប​ត្រី​ក្រពត​(​ស្លាប់​)​។ ២.​ឈ្មោះ អួត ភួ​ត ភេទ​ប្រុស អាយុ ៦៥​ឆ្នាំ បាន​ផឹកស្រា​ថ្នាំ ហូប​ត្រី​ក្រពត បាន​សម្រាក​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ​មាន​អាកា​រៈ​ធ្ង​ន​ធ្ង​រហើយ​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន​មង្គល​បូរី​។ ៣.​ឈ្មោះ ឈុត ឈាវ ភេទ​ប្រុស បាន​ផឹកស្រា​ថ្នាំ ហូប​ត្រី​ស តែ​មិនបាន​ហូប​ត្រី​ក្រពត​ទេ មិន​អាកា​រៈ​អ្វី​ទេ​។ ហើយ​នៅ​ថ្ងៃទី​២៩ ធ្នូ ២០១៨ មាន​ករណី​ពុល​ត្រី​ក្រពត មួយ​ករណី បាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​។ ៤.​ឈ្មោះ ណាត ហួន ភេទ ប្រុស អាយុ ៥៤ ឆ្នាំ​។ ៥. ដាន់ ភារ​ម្យ ភេទ ប្រុស អាយុ ២៣​ឆ្នាំ ហូប អស់​៣_ ៤​តែ​មិន​ផឹកស្រា​ទេ ហើយ​ពុំមាន​រោគសញ្ញា​។ ៦. តឹក ហៃ​ប៊ី ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ហូប​អស់​ច្រើន​ដែរ តែ​មិនមាន​រោគសញ្ញា (​មិនបាន​ជួប​ផ្ទាល់​)​។ ៧. ឈ្មោះ ឃ្លី​វ ដា​នី ភេទ​ស្រី អាយុ ១០​ឆ្នាំ ញាំ​អស់ ៤_៥ តែ​មិនមាន​រោគសញ្ញា​ទេ​។​

​លោក កែវ សុភ​ក្ត្រា ឲ្យ​ដឹង​បន្តថា ក្រុមការងារ​ក៏បាន​ចុះ​អប់រំ នៅតាម​ភូមិ​កើតហេតុ និង​នៅ​ទីកន្លែង​នេសាទ​នៅ​ស្ពាន​ស្រេះ ឃុំ​ព្រះ​នេ​ត​ព្រះ ស្រុក​ព្រះនេត្រព្រះ​។ មកដល់​ព្រលប់​ថ្ងៃទី​២៩​ខែធ្នូ កន្លងមកនេះ ពលរដ្ឋ​ដែល​ពុល​ត្រី​ក្រពត​សំរាក​ពេទ្យ​បាន​ធូ​ស្រាល​អស់ហើយ​។ ករណីនេះ ខាង​មន្ត្រី​អាជ្ញាធរ​ដែនដី សម​ត្ថិ​ច្ច​កងកម្លាំង​បាន​ចុះ​ពិនិត្យ​និង​ធ្វើការ​តាម​ជំនាញ​ខ្លួន​ដែរ​។

​ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ ដែល​ខាង​ជំនាញ​ជលផល​និង​ជំនាញ​កាំកុងត្រូល​ដេកស្លាប់​ស្តូក មិនមាន​មន្ត្រី​ណា​ចុះ​ធ្វើការ​ក្នុងនាម​ជា​មន្ត្រី​ដឹង​សុខទុក្ខ​រាស្ត្រ​ឡើយ​។​

​សូម​រំលឹក​បញ្ជាក់ថា ត្រី​ក្រពត​ទី​៣ ក្នុងចំណោម​៥​ដែល​បង្ក​ពុល​បើ​យើង​ហូប​វា ជា​ត្រី​ក្រពត​មាន​លក្ខណៈ​អុច​បៃតង មាន​សារធាតុពុល​។ វា​មាន​ច្រមុះ​ខ្លី រន្ធ​មាន​សន្ទះ​ស្តើង​គ្របី​លើ ព្រុយ​ខ្នង​មាន​៩-១៦​ទ្រនុង និង​ព្រុយ​គូទ​មាន​៨-១៥​ទ្រនុង​។ ជាតិពុល​ត្រី​ក្រពត​គឺជា​តិ​តេ​ត្រូ​ដូ​តុកស៊ីន (TTX) គឺ​ប៉ះពាល់​លើ​ប្រ​ព័​ន្អ​បរសាទ​។ ជាតិពុល​នេះ ធន់​នឹង​កំដៅ​ផង ភាព​ត្រជាក់​ផង​(​ក្លាសេ​) ទោះបីជា​យើង​ចំអិន​ត្រី​នេះ ដោយ​ស្ងោរ អាំង ឬ​ក្លាសេ​អោយ​កក​យ៉ាងណាក៏ដោយ ក៏​មិនអាច​បន្សាប​ជាតិពុល​នេះ​បានដែរ​។​

​រោគសញ្ញា​គ្លី​និ​ច​ស្តែងចេញ​យ៉ាង​រហ័ស ក្នុង​រយៈពេល​១០​នាទី​ទៅ​៤​ម៉ោង​ក្រោយ​ការបរិភោគ​ត្រី​ក្រពត​។ ការស្លាប់​ក៏​អាច​កើតមាន​ក្នុង​រយ​:​ពេល​១៧​នាទី​បន្ទាប់ពី​ហូប​វា​។ រោគសញ្ញា​ពុល​ត្រី​ក្រពត​មានដូចជា លើ​ប្រព័ន្ធ​ប្រសាទ : មាន​ស្ពឹក​មាត់ បបូរមាត់ អណ្តាត ស្ពឹក​ចុងដៃចុងជើង ឈឺក្បាល ខ្សោយ​អ​វ​:​យ​វ​: និយាយ​ខុសៗ និង​អត់​ឭ មាន​សភាព​ស្លឺ​ម​រហូតដល់​សន្លប់​។ ប្រ​ស្រី​ភ្នែក​រីក​។ -​លើ​ប្រព័ន្ធ​រំលាយ​អាហារ មាន​ក្អួតចង្អោរ រាគរូស​និង​ឈឺពោះ ចេញ​ទឹកមាត់ ពិបាក​លេប​..​។ -​លើ​ប្រព័ន្ធ​ដង្ហើម មាន​ហត់ មាន​ស្លេស​ច្រើន ពិបាក​ដកដង្ហើម​ឬក៏​ស្ទះដង្ហើម​។ -​លើ​ប្រព័ន្ធ​បេះដូង និង​សរសៃឈាម :​មាន​សម្ពាធ​ឈាម​ចុះ មាន​សុក ចង្វាក់បេះដូង​ដើរ​ញាប់ ដើរ​មិន​ស្មើ​។ មាន​ស្វាយបបូរមាត់ ស្វាយ​ចុងដៃចុងជើង​។ ការពុល​ត្រី​ក្រពត​មាន​ភាព​ធ្ងន់ធ្ងរ ចែកជា​៤​ដំណាក់កាល​។​

​គ្រូពេទ្យ​ព្រមាន​និង​ជូន​សារ​ពី​ករណី​ពុល​ត្រី​ក្រពត​ថា : ការពុល​ត្រី​ក្រពត​គ្មាន​ថ្នាំ​ព្យាបាល​ទេ ប៉ុន្តែ​យើង​អាចជួយ​សង្គ្រោះបាន​ដល់​អ្នកពុល​ទៅតាម​រោគសញ្ញា​។​ដូច្នេះ​បើ​មាន​ករណីនេះ សំខាន់​ជាងគេ​ប្រញាប់​នាំ​អ្នក​ជម្ងឺ​ទៅ​ពេទ្យ​ជាបន្ទាន់ ។​

​គ្រូពេទ្យ​បញ្ជាក់ថា :”​ដើម្បី​ចៀសវាង​ឬ​វិធាន​ការការពារ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ពី​ការពុល​ត្រី​ក្រពត​គឺ​កុំ​បរិភោគ​ត្រី​ក្រពត​អោយសោះ “៕ ល​