មន្ត្រី​ដឹកនាំ​ចុះ​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ស្វែ​កយល់​ពី​សុខទុក្ខ និង​ទទួលយក​សំណើរ​ផ្សេងៗ​មក​ដោះស្រាយ​

909
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៨​នេះ​លោក នុត ពុធ​ដា​រ៉ា ជំនួយការ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​អភិបាល​ខណ្ឌដង្កោ បាន​ចុះ​សំណេះសំណាល សួរសុខទុក្ខ​ប្រជាពលរដ្ឋ និង​ទទួលយក​សំណើរ​ផ្សេងៗ​សំណូមពរ​របស់​ពួកគាត់​មក​ដោះស្រាយបាន​ទាន់ពេលវេលា នៅ​សង្កាត់​ស្ពានថ្ម ។​
​ ​ក្នុងឱកាស​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នោះ​លោក នុត ពុធ​ដា​រ៉ា បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ និង​បានលើកឡើង​ពី​ការអភិវឌ្ឍ​រីកចម្រើន ឥតឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ របស់​ប្រទេសជាតិ​ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​ក៏​ដូច​ក្នុង​ខណ្ឌដង្កោ​នាពេល​សព្វថ្ងៃនេះ​គឺ​កើតឡើង​ក្រោម​ដំបូល​សន្តិភាព​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ជាម​គ្គុ​ទ្ទេស​ដឹកនាំ​ដ៏​ឈ្លាសវៃ​។​
​ជាមួយគ្នា​នោះដែរ​លោក​អភិបាលខណ្ឌ និង​ថ្នាក់ដឹកនាំ​មូលដ្ឋាន ក៏​ឆ្លៀត​ចុះទៅពិនិត្យ​គម្រោង​ស្ថាបនា​ផ្លូវ​បេតុង​០១​ខ្សែ ប្រវែង​៣៤០​ម៉ែត្រ ទទឹង​៤​ម៉ែត្រ ស្ថិត​ក្នុងភូមិ​អញ្ចាញ សង្កាត់​ស្ពានថ្ម​។​ចំពោះ​ផ្លូវ​បេតុង​ថ្មី​១​ខ្សែ ដែល​នឹង​ស្ថាបនា​នាពេល​ខាងមុខនេះ នឹង​ជួយ​សម្រួល​ដល់​ការលំបាក ក្នុងការ​ធ្វើដំណើរ​រប​ស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​៕