មន្ត្រី​ណែនាំ​អ្នកលក់​ម្ហូបអាហារ​ថាបើ​លក់​ចង់​ចំណេញ​និង​បាន​រហូត​គឺ​ត្រូវ​គិតពី​ផលប៉ះពាល់​ដល់​អ្នកទិញ​

99
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​មន្ត្រី​កាំកុងត្រូល​បាន​ណែនាំ​អ្នកលក់​ម្ហូបអាហារ​ថាបើ​លក់​ចង់​ចំណេញ​និង​បាន​រហូត​គឺ​ត្រូវ​គិត​ផលប៉ះពាល់​មាន​គុណភាព​កាលកំណត់​ប្រើប្រាស់​ការដាក់​សារ​ធាតុគីមី​ខុសច្បាប់​ពី​ទំនិញ​ខ្លួន​ដែល​ត្រូវ​លក់​ដល់​អ្នកទិញ​ទៅប្រើ​ប្រាស់​ឬ​បរិភោគ ។​

​ក្រោយ​ធ្វើ​ពិសោធន៍​ជំនាញ​រកឃើញថា​ផ្លែ​ស្ត្រ​ប​បឺ​រ​រី​នាំចូល​ពី​ប្រទេស​ថៃ​និង​ក្តឹប​ឳ​ឡឺ​កដាំ​ក្នុងស្រុក​របស់​ខ្មែរ​មាន​ថ្នាំ​គីមី​ពុល​សម្លាប់​សត្វល្អិត​។​លោក​សាន​វិជ្ជា​សា​រ៉ាវុធ​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​និយាយ​ដូច្នេះ​កាលពី​ថ្ងៃទី​៦​ខែមីនា​ឆ្នាំ​២០២០​។ ខណៈ​ដឹកនាំ​មន្ត្រី​ជំនាញ​ខ្លួន​សហការ​ជាមួយ​លោក​ប៊ុ​ក ឡាយ​ជា​ប្រធាន​,​លោក​ដុំ​វណ្ណឌី​អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​។​

​ក្រុមការងារ​ចុះ​អង្កេត​ទីផ្សារ​គឺ​ត្រួតពិនិត្យ​លើ​តូប​លក់​គ្រឿង​ឧបភោគបរិភោគ​ចំនួន​១៥​តូប​មាន​តូប​លក់​បង្អែម​,​តូប​លក់​ចាប់ហួយ​,​ឬ​គ្រឿងទេស​,​បន្លែ​ត្រី​សាច់​នៅ​ផ្សារ​ហ៊ុយ​ឡេង​នា​ភូមិ​គោ​រដ្ឋា​ន​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ​។​សកម្មភាព​នេះ​ជាការ​អនុវត្ត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព​សុវត្ថិភាព​លើ​ផលិតផល​ទំនិញ​និង​ត្រង់​មាត្រា​៣៣​ជំពូក​ទី​៦​។​

​លោក​និង​មន្ត្រី​បាន​បន្តថា​ក្នុងនោះ​មន្ត្រី​កាំកុងត្រូល​បានធ្វើ​តេស្ត​លើស​សៃ​បាញ់​កាញ់ គុយទាវ បង្អែម​លត លត​ល្វិ​ត​និង​គ្រឿង​សមុទ្រ​ស្រស់​(​មឹគ​បង្គារ​)​ជាដើម​។​ក្រុមការងារ​បច្ចេកទេស​បាន​ពន្យល់​ណែនាំ​និង​ដកហូតយក​នូវ​ទំនិញ​ម្ហូបអាហារ​ខូចគុណភាព​ហួស​កាលកំណត់​ប្រើប្រាស​មាន​ស្ករ​គ្រាប់​ទឹកក្រូច​៕S/

​រូបថត​៖​លោក​ប៊ុ​កឡាយ​ជី​លោក​ដុំ​វណ្ណឌី​លោក​សាន​វិជ្ជា​សា​រ៉ាវុធ​និង​មន្ត្រី​ណែនាំ​អ្នកលក់​ម្ហូបអាហារ​នៅ​ផ្សារ​ហ៊ុយ​ឡេង​នា​ក្រុង​សិរីសោភ័ណ​ថាបើ​លក់​ចង់​ចំណេញ​និង​បាន​រហូត​គឺ​ត្រូវ​គិត​ផលប៉ះពាល់​ដល់​អ្នកទិញ​(​រូប​៖ ភ្នំ​ស្វាយ​)​