មន្ត្រី​តុលាការខេត្ត​កំពង់ស្ពឺ​ចុះ​ពិនិត្យ​ដីធ្លី​ពលរដ្ឋ​ដែលមាន​ទំនាស់​នៅ​ស្រុក​ឪ​រ៉ា​ល់​

1096
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​លោក​ពេជ្រ​ចិន្តា​ចៅ​ក្រុម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​បាន​ចុះ​ពិនិត្យ​ដីធ្លី​ប្រជាពលរដ្ឋ​ចំនួន​១៧​គ្រួសារ​ដែលមាន​ទំនាស់​នៅ​ចំណុច​ភូមិ​តាំង​ស្រឹង​ឃុំ​សង្កែ​សាទ​ប​ស្រុក​ឪ​រ៉ា​ល់​កាលពី​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​១៧​គ្រួសារ​និង​លោក​ដាំ​មិញ​បានអូសបន្លាយ​អស់​រយៈពេល​៤​ឆ្នាំ​មកហើយ​ទើប​លោក​ពេជ្រ​ចិន្តា​បាន​ចុះទៅពិនិត្យ​ដល់ទី​តាំង​ដី​ទំនាស់​ដែលមាន​ការចូលរួម​ពី​អាជ្ញាធរ​ភូមិ​ឃុំ​។​​ពលរដ្ឋ​ឈ្មោះ​ម៉ក់​ចែម​ភេទ​ប្រុស​អាយុ​៦២​ឆ្នាំ​បាន​និយាយថា​ពួកគាត់​សប្បាយចិត្ត​ខ្លាំងណាស់​ខណៈ​ដែល​លោក​ពេជ្រ​ចិន្តា​ចៅក្រម​ស៊ើបសួរ​ចុះទៅពិនិត្យ​ដល់ទី​តាំង​ដី​ទំនាស់​របស់​ពួកគាត់​ទាំង​១៧​គ្រួសារ​។​

​ពួកគាត់​បាន​បន្តថា​ដី​លំនៅស្ថាន​និង​អាស្រ័យ​ផល​នេះ​ពួកគាត់​បានមក​រស់នៅ​តាំងពី​អំឡុង​ឆ្នាំ​១៩៩៦​មក​ម្លេះ​ដោយមាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​ភូមិ​ឃុំ​កាលពី​អំឡុង​ឆ្នា​២០១៣​។​រហូតមកដល់​ឆ្នាំ​២០១៤​ស្រាប់តែ​មានឈ្មោះ​ដាំ​មិញ​ដាក់ពាក្យ​ប្តឹង​ពួកគាត់​ទៅ​សាលាដំបូង​ថា​ពួកគាត់​ទៅ​រំលោភ​យក​ដី​របស់គាត់​ទៅវិញ​ហើយ​សំណុំ​រឿងនេះ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ពេជ្រ​ចិន្តា​ជា​អ្នក​កាន់​។​

​ការដែល​លោក​ពេជ្រ​ចិន្តា​ចុះ​ពិនិត្យ​ដីធ្លី​ទំនាស់​នេះ​ដែល​ភាគី​លោក​ដាំ​មិញ​មាន​មេធាវី​មក​ចូលរួម​ដែរ​ហើយ​លោក​មេធាវី​រូបនោះ​បាន​ប្រើ​ពាក្យសំដី​ធ្ងន់ៗ​ទៅលើ​ពួកគាត់​ផងដែរ​។​ចំណែក​ខាង​លោក​ដាំ​មិញ​មាន​ផ្ល​ង់​រឹង​ដែល​បាន​ទិញ​ពី​លោក​ប៊ូ​សុខ​គីម​កាលពី​អំឡុង​ឆ្នាំ​២០១៦​មាន​ទំហំ​៤០.៦២​ហិកតា​​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤​ព្រំប្រទល់​ពី​លិច​ជាប់​ដី​សហគមន៍​អ្នក​ដាំ​អំពៅ​។​ខាងជើង​ទល់​ភ្នំ​ខាងកើត​ទល់​ដីចម្ការ​ស្វាយ​ខាងត្បូង​ទល់​ផ្លូវជាតិ​លេខ​៤៤​ដែល​ជាន់​លើដី​ប្រជាពលរដ្ឋ​ទាំង​១៧​គ្រួសារ​ដែល​កំពុង​ផ្តឹ​ង​ផ្តល់​គ្នា​។​

លោក​ពេជ្រ​ចិន្តា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​បាន​ពិនិត្យ​ដំណាំ​ដែល​ប្រជាពលរដ្ឋ​ទាំង​១៧​គ្រួសារ​បាន​ដាំ​និង​ធ្វើ​របង​ព័ទ្ធ​និង​កំណត់​ទីតាំង​ទំនាស់​ឲ្យ​បានច្បាស់លាស់​ជៀសវាង​កុំ​ឲ្យ​មាន​អ្នករងគ្រោះ​និង​រង​ភាពអយុត្តិធម៌​មិន​ថា​ប្រជាពលរដ្ឋ​ឬ​ខាង​លោក​ដាំ​មិញ​៕S/