មន្ត្រី​និង​ជនពិការ​គាំទ្រ​សម្តេច​ហ៊ុនសែន​ដែល​សុំ​កុំឱ្យ​ប្រើពាក្យ​មាក់ងាយ​ជនពិការ​

840
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ លោក ឯម ច័ន្ទ​មករា បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ប្រសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា ដែល​សុំឱ្យ​សាធារណជន​ឈប់​ប្រើប្រាស់​ពាក្យពេចន៍​អសុរ​ស់​ដែល​ជាការ​មាក់ងាយ ឬ រើសអើង​ចំពោះ​ជនពិការ​ថា ” ពាក្យ​ថា អា​ខ្វាក់ អា​កំបាក់ អា​កំបុត ជាដើម សម្រាប់​ពួកយើងខ្ញុំ​ដែល​ធ្វើការ​ក្នុង​វិស័យ​ពិការភាព គឹជា​ពាក្យ​ដែល​ស្តាប់ទៅ​មានការ​ឈឺចាប់​ណាស់ ! ប្រសិនបើ​ខ្លួន ឬ គ្រួសារ​យើង​ជា​មនុស្ស​ដែលមាន​ពិការភាព ហើយ​ត្រូវគេ​ប្រើ​ពាក្យអសុរស់​បែប​នោះ តើ​យើង​មាន​អារម្មណ៍​បែបណា ? យើង​នឹង​ឈឺចាប់​ទេ ? ដូច្នេះ​យើងខ្ញុំ​ពិតជា​គាំទ្រ​យ៉ាង​ពេញទំហឹង និង សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​វិស័យ​ពិការភាព ” ។​

​លោក ឯម ច័ន្ទ​មករា ថ្លែង​យ៉ាង​ដូច្នេះ នៅ​រសៀល​ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៨ គឺ​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សំណូមពរ​ថាឱ្យ​ឈប់​ប្រើប្រាស់​ពាក្យពេចន៍​អសុរ​ស​ដែល​ជាការ​មាក់ងាយ ឬ រើសអើង​ចំពោះ​ជនពិការ ដូចជា​ពាក្យ​ថា អា​កំបុត អា​កំបាក់ អា​ខ្វាក់ និង អា​តម្លង់ ជាដើម ។​

​សូម​រំឭកថា នាឱកាស​សម្ពោធ​ដាក់ឱ្យ ប្រើប្រាស់​ជា​ផ្លូវការ​នូវ សាកលវិទ្យាល័យ​ក្រចេះ នៅ​ខេត្តក្រចេះ កាល​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន​បាន​មានប្រសាសន៍​សំណូមពរ ឲ្យ​រក្សា​ភាព​គោរព និង​យ៉ាងហោចណាស់​ភាព​សីលធម៌ ឱ្យ​ឈប់​ហៅ​ជនពិការ​ថា អា​កំបាក់ អា​កំបុត អា​ខ្វាក់ អា​ខ្វិន ជាដើម ដោយ​សម្តេច​ចាត់ទុកថា​ជា​អំពើ​អសីលធម៌ ហើយ​ថា​អ្នក​ទាំងនោះ​ថា ជា​មនុស្ស​ដែល​ខ្វះ​ការអប់រំ ជា​មនុស្ស​ដែល​សង្គម​មិនគួរ​រាប់រក​ឡើយ ៕ Kh