មន្ត្រី​និង​ពុទ្ធបរិស័ទ ​ប្រមូល​បច្ច័យ​កសាង​កុដិ​ ដោយសារ​ព្រះសង្ឃ​កើនឡើង​

247
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយ​មាន​ជ័​យ​ ៖ មន្ត្រី​អ្នកដឹកនាំ មន្ត្រី សប្បុរសជន​និង​ពុទ្ធបរិស័ទ​ប្រមូល​បច្ច័យ​កសាង​មហា​កុដិ​ដោយសារ​សមណ​:​សិស្ស​ និង​ព្រះសង្ឃ​កើនឡើង​នៅ​វត្ត​ប្រាសាទ​ស្រះ​ឈ្នួ​រ​ភូមិ​ស្រះ​ឈ្នួ​ ឃុំ​ឈ្នួ​មានជ័យ ​ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយ​មានជ័យ។​

នោះ​គឺ​ការស្រុះស្រួល​គ្នា​ធ្វើបុណ្យ​ផ្កាប្រាក់​មួយ​ដែល​ផ្តូ​ច​ផ្តើម​ដោយលោក ឧបនាយក​រដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកស្រី ម៉ៅ ម៉ា​ល័យ, លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ​សុង ផល្លី​ន និង​ចូលរួម​ដោយ​មន្ត្រី​អាជ្ញាធរ មន្ត្រី​សមត្ថកិច្ច សប្បុរសជន​និង​ពុទ្ធបរិស័ទ កាលពី​ថ្ងៃទី​២៣-២៤​ខែមីនា​ឆ្នាំ​២០១៩ ដង្ហែ​ទៅកាន់​វត្ត​ខាងលើ ។​

ព្រះ​តេជគុណ​អ៊ិត រដ្ឋា ព្រះគ្រូ​ចៅអធិការ​វត្ត​ប្រាសាទ​ស្រះ​ឈ្នួ​រ​មាន​សង្ឃដីកា​ថា​ វត្ត​ដែលមាន​ប្រាង្គ​ប្រាសាទ​បូរាណ​បែកបាក់​ស្ថិតនៅរ​ភូមិ​ស្រះ​ឈ្នួ​ ឃុំ​ឈ្នួ​មានជ័យ​ ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ មួយ​នេះ​មាន​ផ្ទៃដី​ជិត​៨​ហិច​តា ​មាន​ព្រះសង្ឃ​គង់នៅ​ចំនួន​១៣០​អង្គ​ និង​សម​សិស​នស​ជាច្រើន​ទៀត។​

ចំពោះ​មហា​កុដិ​នេះ មាន​ទំហំ​៩​ម​គុណ​២៧​ម កម្ពស់​៣​ជាន់ ត្រូវ​ច​ណ​ណាយ​សាងសង់​ចំនួន​១២​ម៉ឺន​ដុល្លា​សរ​អា​។ ដោយ​ផ្តើម​សាងសង់​ពី​ឆ្នាំ​២០១៨ មកទល់ពេលនេះ សង់​បាន​៦០​ភាគរយ​ហើយ​។​

លោក សួន បវរ អភិបាលខេត្ត​បន្ទា​​យ​មានជ័យ​មានប្រសាសន៍​ទៅកាន់​អ្នកចូលរួម​រាប់រយ​អង្គ នាក់​នោះ​ថា​ តប​តាម​ការ​បិណ្ឌ​បាត្រ​របស់​វត្ត ទើបលោក កែ គឹមយ៉ាន​និង​លោកស្រី លោកផ្ទាល់​និង​លោកស្រី មន្ត្រី សប្បុរសជន ប្រជា​ពុទ្ធបរិស័ទ បាន​មូលមតិ​គ្នា ធ្វើបុណ្យ​រស​អង្គាស​បច្ច័យ​នេះ​ទៅ​រួមចំណែក​កសាង​មហា​កុដិ​នេះ​ផង​និង​ក៏​ជាការ​គាំពារ​សាលា​ពុទ្ធ​ក​​បឋមសិក្សា​ក្នុងការ​បណ្តុះបណ្តាល​សម​ណ​សិស្ស​ផង​។​

លោក សួន បវរ មានប្រសាសន៍​បន្តថា​ ក្នុងនោះ បុណ្យផ្កា​ប្រាក់​អង្គាស​និង​ប្រមូល​បច្ច័យ​គិត​ជា​ប្រា​ក់បាន ៤៧​លាន​រៀល​។ ហើយ​លោកផ្ទាល់​និង​លោកស្រី ​នឹង​ប្រគេន​ការ៉ូ​ក្រាល​ចំនួន​៥១២​កេះ​ទៀត៕B/Ha