មន្ត្រី​និង​អ្នកពាក់ព័ន្ធ​កម្ពុជា​-​ថៃ សម្រុក​សម្អាត រៀបចំ​សណ្តាប់ធ្នាប់​ទូទៅ​នៅ​ផ្លូវ ស្ពាន​រថភ្លើង​និង​ផ្លូវ​ស្ពាន​ឡាន​ច្រក​ស្ទឹង​បត់​-​ណង​អៀន

273
ចែករម្លែក

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: មន្ត្រី​និង​អ្នកពាក់ព័ន្ធ​កម្ពុជា ថៃ នៅ​ថ្ងៃទី​១៩​ខែមេសា​ឆ្នៃ​២០១៩ បាន​សម្រុក​សម្អាត រៀបចំ​សណ្តាប់ធ្នាប់​ទូទៅ​នៅ​ផ្លូវ ស្ពាន ស្ថានីយ​រថភ្លើង និង​ផ្លូវ​ស្ពាន​ឡាន ទីលាន​វេទិកា​ប្រារព្ធ​ពិធី នៃ​ច្រកព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ -​ណង​អៀន រវាង​ព្រំដែន​កម្ពុជា ថៃ​។ ពោលគឺ​នោះ ជា​ផ្នែក​មួយ​នៃ​ការត្រៀម​រៀបចំ​ទទួល​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចារ នាយករដ្ឋមន្ត្រី​ថៃ ក្នុង​ពិធី​បើក​និង​បិទ​ការដ្ឋាន​ចាក់​បេតុង​បេតុង​និមិត្តរូប​ត​ភ្ជាប់​មុខតំណ​ស្ពាន​ស្ទឹង​បត់​(​កម្ពុជា​)-​បាន​ណង​អៀន​(​ថៃ​) និង​ពិធី​ប្រគល់ ទទួល​ក្បាលរថភ្លើង​(DMU) អំណោយ​រដ្ឋាភិបាល​ថៃ និង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួមគ្នា​លើ​ការដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន នា​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០១៩ ដ៏​ខ្លី​ខាងមុខនេះ​។​

​នៅ​ថ្ងៃទី​២២​ខែមេសា នោះ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​ធំ​របស់​កម្ពុជា ថៃ​និង​ក៏​ជា​របស់​ប្រទេស​អាស៊ាន ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ប្រជាជាតិ​ជិតខាង​ទាំង​២​នឹង​ជិះ​រថយន្ត ជិះ​រថភ្លើង​រួមគ្នា​លើកដំបូង​ក្នុង​កំំ​ណើ​ត​ផ្លូវជាតិ ផ្លូវដែក​៩០​ប្លាយ​ឆ្នាំ ឆ្លងកាត់​ព្រំដែន​។​

​ទន្ទឹមនឹងនោះ ផ្នែក​សន្តិសុខ សុវត្ថិភាព​ក៏ត្រូវ​បាន​ប្រជុំ​ដាក់​ផែនការ និង​ចេញ​ប្រតិបត្តិការ ប្រចាំការ​តាម​គោលដៅ​ហើយ​ដែរ​។ ឯ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ពិធី​នេះ ក៏​ត្រៀមលក្ខណៈ​រួចស្រេច​ហើយ​ដែរ ទាំង​ភាគី​កម្ពុជា ថៃ​។​

​លោក ង៉ោ ម៉េង​ជ្រួ​ន​, លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ តំណាង​លោក សួន បវរ អភិបាលខេត្ត​, លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ​មន្ត្រី​កងកម្លាំង​មូលដ្ឋាន ចៅសង្កាត់​- ចៅសង្កាត់រង ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត លោក​មេភូមិ ប្រជា​ការពារ​ភូមិ ក្រុមការងារ​យុវជន ប្រមាណ ៣០០ នាក់ ដើម្បី​សម្អាត​អនាម័យ​បរិស្ថាន សណ្តាប់ធ្នាប់ របៀបរៀបរយ​ទូទៅ​។ គឺ​នៅតាម​ផ្លូវ ស្ពាន ស្ថានីយ៍​រថភ្លើង តាមផ្លូវ​ជាតិ ស្ពាន​អូរជ្រៅ​(​ស្ពាន​ច្រកព្រំដែន​) ផ្លូវ​និង​ទីធ្លា​នៅ​រង្វង់​មូល ព្រមទាំង​បាន​សម្រួល​ជាមួយ​ភាគី​ថៃ ធ្វើការ​ជិះ​សាកល្បង​ដំណើរការ​រថភ្លើង​ពី​ថៃ ទៅមក​កម្ពុជា ដើម្បី​ពិនិត្យមើល​ស្ថានភាព​ផ្លូវ លក្ខណៈ​បច្ចេកទេស និង​បរិស្ថាន​ជុំវិញ​ផងដែរ ។​

​ដោយឡែក​នៅឯ​ផ្លូវជាតិ​លេខ​៥,​លេខ​៥៦ ,​រង្វង់​មូល​ផ្លូវបំបែក​នៃ​ផ្លូវជាតិ​ទាំង​២​និង​ចូល​ច្រក​ស្ទឺ​ង​បត់ -​ណង​អៀន ,​ទីលាន​វេទិកា​និង​ផ្លូវ ស្ពាន​ស្ទឹង​បត់​-​ណង​អៀន​នោះ ក៏បាន​ធ្វើការ​សម្អាត​អនាម័យ បរិស្ថាន របៀបរៀបរយ​និង​ត​ហ​រៀម​លក្ខណៈ​រួចរាល់​ហើយ​ដែរ​៕ ល​