មន្ត្រី​និង​អ្នកយកព័ត៌មាន​បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​បុគ្គលិក​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​ម្នាក់​

720
ចែករម្លែក
  • 14
    Shares

​សៀមរាបៈ​មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​រួម​នឹង​អ្នកយកព័ត៌មាន​ក្នុង​ខេត្ត​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​សព​លោក អ៊ួ​ង ប៊ុនធឿន​បុគ្គលិក​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​ប្រចាំខេត្ត​សៀមរាប​។

​នៅ​រសៀល​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨​នេះ លោក លីវ សុខុន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​ដឹកនាំ​មន្ត្រីរាជការ​ក្រោម​ឱវាទ​និង​អ្នកយកព័ត៌មាន​មួយចំនួន​ក្នុង​ខេត្ត​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​អ៊ួ​ង​ប៊ុនធឿន​ជា​បុគ្គលិក​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​ប្រចាំខេត្ត​នេះ​។​

​លោក​អ៊ួ​ង​ប៊ុនធឿន​ជា​បុគ្គលិក​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​និង​ជាម​ន្ត្រី​យោធា​នៃ​កងពលតូច​ថ្មើរជើង​លេខ​៤១ ដែល​បានទទួល​មរណភាព កាលពី​វេលា​ល្ងាច ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨​។ ដោយសារ​ខ្យល់គ ខណៈពេលដែល​លោក កំពុងធ្វើដំណើរ​តាម​រថយន្ត​មកពី​ភូមិ​គោក​គ្រើល ឃុំ​លាងដៃ​សង្កាត់​គោក​កចក ក្រុង​សៀមរាប ។

​ក្នុងឱកាស​នោះ លោក លីវ សុខុន បាន​សម្ដែង​នូវ​ការសោកស្ដាយ និង អាឡោះអាល័យ​ជាទីបំផុត ចំពោះ​ការបាត់បង់​លោក​អ៊ួ​ង​ប៊ុនធឿន​ដែលជា​សហការី​រួម​វិជ្ជាជីវៈ​និង​ជា​អ្នកយកព័ត៌មាន​ដ៏​ល្អ​ម្នាក់​នៅក្នុង​ខេត្ត​ប្រកបដោយ​ភាពថ្លៃថ្នូរ​។​

បាន​ចូលរួម​រំលែក​មរណៈទុក្ខ​ចំពោះ​គ្រួសារ​នៃ​សព​ព្រមទាំង​បួងសួង​សុំ​ឲ្យ​វិញ្ញាណក្ខន្ធ​សព​លោក​អ៊ួ​ង​ប៊ុនធឿន​បាន​សោយសុខ​នៅ​ឋាន​សុគតិភព​កុំបី​ឃ្លាងឃ្លាត​ឡើយ ៕S/​

#