មន្ត្រី​បក្ស​ម្ពោ​ធ​សមិទ្ធផល​និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ត្រៀមខ្លួន​សម្រាប់​ការបោះឆ្នោត​

773
ចែករម្លែក

ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ​នៅឯ​ខេត្តស្វាយរៀង លោក ម៉ឹង សំផន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រួមគ្នា​ថែរក្សា​សន្តិភាព​និង​រំលឹក​ពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឲ្យ​ត្រៀម​ឯកសារ​គ្រប់គ្រាន់​ដើម្បី​នាំគ្នា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​លេខ​រៀង​ទី​២០ នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខ​។​

មន្ត្រី​បក្ស​ម្ពោ​ធ​សមិទ្ធផល​និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ត្រៀមខ្លួន​សម្រាប់​ការបោះឆ្នោត​

​លោក ម៉ឹង​សំផន​បាន​រំលឹក​បែបនេះ​ក្នុងឱកាស​អញ្ជើញ​ចូលរួម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​សាលាឃុំ​ព្រៃ​គគីរ​ស្រុក​ចន្ទ្រា ដែលជា​កសាងឡើង​ដោយ​លោក​ឡុង​តារា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ព្រៃ​គគីរ​និង​និង​សមាជិក​ក្រុមការងារ​។​សមិទ្ធិ​នេះ​ចំណាយ​ថវិកា​ជាង​៥​ម៉ឺន​ដុល្លារ​។​

​លោក​ប្រធាន​ក្រុមការងារ​បាន​រំលឹក​ពី​អតីតកាល​ជូរចត់​របស់​កម្ពុជា​និង​អ្វីដែល​កម្ពុជា​បានទទួល​នាពេល​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន និង​គណបក្ស​ប្រជាជន​កម្ពុជា​។​
​លោក ម៉ឹង សំផន ក៏បាន​ផ្តាំផ្ញើ ដល់​អាជ្ញាធរ​ដែនដី​កងកម្លាំង​ប្រដាប់ ត្រូវការពារ​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ​បន្ថែមទៀត ជាពិសេស​ត្រូវ​ផ្តល់​សេវាសាធារណៈ ឲ្យ​បាន​រហ័ស​នៅក្នុង​មូលដ្ឋាន​។ បន្ថែម​ជាង​នេះ ត្រូវ​រួមគ្នា​ថែរក្សា​សមិទ្ធផល ដែលមាន​ស្រាប់ និង​បន្ត​កសាង​ឲ្យ​បាន​ច្រើន​បន្ថែមទៀត​៕MN

មន្ត្រី​បក្ស​ម្ពោ​ធ​សមិទ្ធផល​និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ត្រៀមខ្លួន​សម្រាប់​ការបោះឆ្នោត​