មន្ត្រី​បច្ចេកទេស ហែល​ទឹក​កម្ពុជា ៣​នាក់ ត្រូវ​សហព័ន្ធ​អន្តរជាតិ ទទួលស្គាល់ បន្ទាប់ពី​ធ្វើតេស្ត ជាប់​នៅ​ថៃ​

702
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ មន្ត្រី​បច្ចេកទេស ហែល​ទឹក ៣ រូប ដែល​សហព័ន្ធ​ខ្មែរ​ហែល​ទឹក បាន​បញ្ជូន​ឱ្យទៅ​រៀន វគ្គ​បណ្តុះបណ្តាល គណៈកម្មការ​ច្ចេកទេស កម្រិត​អាស៊ី និង​ពិភពលោក បានធ្វើ​តេស្ត​ជាប់​ទាំង ៣ ហើយ ។​

​វគ្គ​នេះ បានចាប់ផ្ដើម រយៈពេល ២ ថ្ងៃ គឺ​ថ្ងៃទី ២៨-២៩ ខែមេសា ឆ្នាំ​២០១៨ ។ មន្ត្រី​ទាំង ៣ រូបនោះ មាន​លោក ហែម ចាន់​លី ជា អនុប្រធាន​សហព័ន្ធ លោក ហែម គី​រី ជា​អគ្គលេខាធិការ​សហព័ន្ធ និង លោក នាង សូ​រិ​ទ្ធិ​យ៉ា ជា​សមាជិក​ប្រតិបត្តិ​សហព័ន្ធ ។​

​ពួកគេ បានធ្វើ​តេស្ត​ជាប់ ជា​មន្ត្រី​បច្ចេកទេស កម្រិត​អាស៊ី ហើយ​ជាមួយនឹង​ការធ្វើ​តេស្ត​ជាប់​នេះ សហព័ន្ធ​កីឡាហែលទឹក​អន្តរជាតិ ក៏​ប្រកាស​ទទួលស្គាល់ ភ្លាមៗ​ដែរ ៕V

មន្ត្រី​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​កម្ពុជា ទាំង ៣ រូប និង សមាជិក​ចូលរួម​