មន្ត្រី​បរិស្ថាន​និង​អាជ្ញាធរ​បន្ត​ទប់ស្កាត់ បង្ក្រាប​ចលនា​កាប់​ទន្ទ្រាន​ដីព្រៃ​តំបន់ការពារទេសភាព​រនាមដូនសំ​, យុទ្ធនាការ​សម្អាត​បរិ​ស្ថាន​

315
ចែករម្លែក
  • 214
    Shares

ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ : ក្រុមការងារ​មន្ទីរ​ប​រិ​ស្ថាន​ភូមិសាស្ត្រ​ខេត្ត​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​តំបន់ការពារទេសភាព​រនាមដូនសំ សហការ​ជាមួយ​អភិបាល​រហ​ស្រុក​ម៉ាឡៃ អាជ្ញាធរ​ឃុំ និង​កងកម្លាំង​នគរបាល​កាលពី​ថ្មីៗ​នេះ បាន​ចុះ​ទប់ស្កាត់​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ លួច​កាប់​ទន្ទ្រាន​ដីព្រៃ​តំបន់ការពារទេសភាព​រនាមដូនសំ ត្រង់ចំណុច​និយាម​ការ 239469; 1493769​។ ពលរដ្ឋ​ទាំងនោះ មាន​៤៥​នាក់ មកពី​ភូមិ​បន្ទាយ​ទី​១ ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ ។​

​លោក ផុន ឃ្លាំង នាយក​តំបន់ការពារធម្មជាតិ លោក​អភិបាលរង​ស្រុក​ម៉ាឡៃ់​និង ក្រុមការងារ​បាន​អប់រំ​ណែ​នាំអោយ​ពលរដ្ឋ​ទាំងនោះ ចេញពី​តំបន់​ជាបន្ទាន់ ហើយ​គ្មាន​ល​ក្ខ័​ខ័​ណ្ឌ​ឡើយ ។​តែ​ចចេស​រឹងរូស បើ​មិន​ចេញ​អនុវត្តតាម​នីតិវិធី​ច្បាប់​។

​ចំណែក​មន្ត្រី​បរិស្ថាន​ឧ​ទ្យា​នុ​រក្ស​តំបន់​ការពារ ទេសភាព​បន្ទាយឆ្មារ​ចូលរួម​ជាមួយ​លោក​ឌៀប ឈួន អភិបាលស្រុក​ថ្មពួក និង​មន្ត្រី​ចំណុះ​រដ្ឋបាល​ស្រុក​ថ្មពួក កងកម្លាំង គ្រូ​សិស្ស​ចំនួន ១៤៥ នាក់​ស្ត្រី​៤៥​ន ធ្វើ​យុទ្ធនាការ សម្អាត​អនាម័យ​បរិស្ថាន ផ្តល់​ធុងសំរាម ចំនួន​៦០​ធុង​របស់​សប្បុរសជន ជូន​ដល់​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​ជាតិ បាន​បំផុស​ឱ្យ​វេច​ខ្ចប់ និង​ទុកដាក់​សំណល់​រឹង សំរាម​ឱ្យបាន​ត្រឹមត្រូវ​។​

​ចំណែក​នៅ​ស្រុក​មង្គល​បូរី និង​ក្រុង​សិរីសោភ័ណ មន្ត្រី​ក៏បាន​ប្រជុំ​វាយតំ​លៃ​ភាពល្អ​ការផ្តល់សេវា​សាធារណៈរ​បស់​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន​ង្គ​ល​បូរី និង​វិទ្យាល័យ​ខ្លា​កូន​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជា​សុច​នាករ​ក្នុង​វិស័យ​បរិស្ថាន​ផងដែរ​៕ ល​