មន្ត្រី​ពន្ធដារ​កោះកុង​បើក​ប្រតិបត្តិ​ការពិនិត្យ​ពន្ធ​លើ​យានជំនិះ​គ្រប់​ប្រភេទ​ឆ្នាំ​២០១៨

623
ចែករម្លែក
  • 33
    Shares

អត្ត​បទ​៖​សុ​ផានី​តា​/​កោះកុង​៖​មន្ត្រី​ពន្ធដារ​សាខា​ខេត្តកោះកុង​ផ្តើម​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ពន្ធ​លើ​មធ្យោបាយ​និង​យន្ត​ជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៨​ក្នុងភូមិ​សាស្ត្រ​ក្រុង​ខេមរភូមិន្ទ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨​។​

ដូច​តាម​គ្រោងទុក​ហើយក៏​មិន​ខុសពី​អង្គភាព​សាខា​ពន្ធដារ​តាម​បណ្តា​រាជធានី​និង​ខេត្ត​ដ៏ទៃទៀត​ក្នុងប្រទេស​កម្ពុជា​ដែរ​ក្រុមមន្ត្រី​ពន្ធដារ​ខេ​ត្កោះ​កុង​ផ្តើម​អនុវត្ត​កា​ងារ​ពិនិត្យ​ពន្ធ​លើ​យានជំនិះគ្រប់​ប្រភេទ​ដែល​កំពុង​ចរាចរណ៍​តាម​ដងផ្លូវ​ជាតិ​លេខ​៤៨​ហួស​តំបន់​ថ្នល់បំបែក​អូរ​ស្រី​ស្រណោះ​ក្រុង​ខេមរភូមិន្ទ ចាប់ពី​ថ្ងៃទី​២៥​ខែកុម្ភៈ​នេះ​រហូតដល់​ដំណាច់ខែ​មីនាឆ្នាំ​២០១៩​ខាងមុខនេះ​។​

​លោក ឡុង ស៊ី​ប៉ូ អនុប្រធាន​សាខា​ពន្ធដារ​ខេត្តកោះកុង​បានឱ្យដឹង​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ថា អង្គភាព​របស់លោក​ដែលមាន​ភារកិច្ច​ប្រមូល​ថវិកា​ចូល​រដ្ឋ​គឺ​មិន​ចង់​រំខាន​ដល់​ការធ្វើដំណើរ ឬ​ប៉ះពាល់​អាជីវកម្ម​ជាមួយ​ប្រជាពលរដ្ឋ​នោះទេ​។ ប៉ុន្តែ​ចាំបាច់​អនុវត្ត​ទៅតាម​ច្បាប់​ពន្ធដារ​ចំពោះ​ម្ចាស់​យានយន្ត​ដែល​មិន​ពុំបាន​បង់ពន្ធ​ត្រឹមត្រូវ​។

ខណៈ​បច្ចុប្បន្ន រដ្ឋាភិបាល និង​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​កែទម្រង់​នីតិវិធី​ផ្តល់​សេវា​បាន​ឆាប់រហ័ស និង​បង្កើន​ការផ្សព្វផ្សាយ​ព័ត៌មាន​ជូន​ដល់​ប្រជា ពលរដ្ឋ សម្រាប់​ការចូលរួម​ពន្ធដារ​ឱ្យបាន​គ្រប់ៗ​គ្នា​ជូន​រដ្ឋ​។​

​បើតាម​លោក​អនុប្រធាន​សាខា​ពន្ធដារ​ខេត្តកោះកុង​ក៏បាន​ពន្យល់​ទៀតថា​នៅ​ឆ្នាំ​២០១៧​រកឃើញ​យានយន្ត​ដែល​មិនបាន​ចូលរួម​ពន្ធ​ចំនួន​ជិត​១០០​គ្រឿង​និង​ផាកពិន័យ​ជា​ថវិកា​បាន​ចំនួន​៩២​លាន​រៀល បើ​ធៀប​នឹង​ឆ្នាំ​២០១៦ កើនឡើង​៣៦​គ្រឿង​ស្មើនឹង​៧៣​ភាគរយ​។​មានន័យថា​ការបំពេញ​កាតព្វកិច្ច​ប​ង់​ពន្ធ​លើ​យានជំនិះ​របស់​ពលរដ្ឋ​រស់នៅ​ខេត្តកោះកុង​នៅមានកម្រិត​ឡើយ​។

​ចំពោះ​ការបង់​ព​ន្ឋ​លើ​យានជំនិះ​គ្រប់​ប្រភេទ​នៅ​ឆ្នាំ​២០១៩​លោក​ឡូង​ស៊ី​ប៉ូ​ស្នើអោយ​ពលរដ្ឋ​ចូលរួម​បង់​ព​ន្ឋ​អោយ​ត្រឹ​ត្រូវ​ជៀសវាង​ទទួលរង​ការពិន័យ​និង​ខាតបង់​ពេលវេលា​ធ្វើ​អាជីវកម្ម​នៅពេល​សមត្ថកិច្ច​របស់​លោក​ចុះ​អនុវត្ត​ច្បាប់​តាម​ដងផ្លូវ​សាធារណ​:​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានប្រកាស​បើកទ្វារ​ឲ្យ​ម្ចាស់​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ត្រូវ​មក​បង់ពន្ធ​ផ្លូវ​សម្រាប់​ឆ្នាំ​២០១៨​ចាប់ពី​ថ្ងៃទី​១​មិថុនា​នេះ​រហូតដល់​ថ្ងៃ​៣០ ខែវិច្ឆិកា​។​

កន្លងទៅ​នេះដែរ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ធ្លាប់បាន​អំពាវនាវ​ឲ្យ​មន្ត្រី​យោធា​ដែលជា​ឧ​ត្ត​ម​សេនិយ៍ ទាំងអស់ ដែលមាន​លុយ​ទិញ​ឡាន​ជិះ​ហើយ​នោះ​សូម​ចូលរួម​បង់ពន្ធ​ឲ្យ​រដ្ឋ​ផងដែរ​។

​លោក ជា ចិន និង​លោក គឹម សៀង ជា​បើកបរ​រថយន្ត​ធ្វើដំណើរ​ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​៤៨ ហើយ​ត្រូវ​មន្ត្រី​សមត្ថកិច្ច​ឃាត់​សួរ​ណែនាំ​ពី​ដើមហេតុ​មិនបាន​បង់ពន្ធ​បាន​លើកឡើងថា​ពួកគាត់​ជា​អ្នកបើករថយន្ត​ដឹក​ជ​ញ្ចូ​ន​ទំនិញ​ឱ្យ​ថៅកែ​ទេ​ចំពោះ​ការបង់ពន្ធ​ផ្លូវ​យ៉ាងណា​នោះ​ពួកគាត់​បានដឹង​ថៅកែ​ខ្លួន​នឹង​មក​ដោះស្រាយ​។​ដូច្នេះ​ថៅកែ​ន​ឆ​ង​មក​ដោះស្រាយ​ជាមួយ​មន្ត្រី​ព​ន្ឋ​ដារ​ដែល​ច្បាប់​បានកំណត់​។​

​នៅ​ឆ្នាំ​២០១៨​កន្លងទៅ សាខា​ពន្ធដារ​ខេត្តកោះកុង ប្រមូល​ពន្ធ​លើ​មធ្យោបាយ​យានជំនិះ គ្រប់​ប្រភេទ​បាន​ប្រមាណ​៤​ពាន់​១៤៥​គ្រឿង​បើ​ធៀប​នឹង​ថវិកា​ដែល​ប្រមូលបាន​កាលពី​ឆ្នាំ​២០១៧​កើន​១២៨​ភាគរយ​ស្មើនឹង​២២០​លាន​រៀល​។​

បច្ចុប្បន្ន​ការបំពេញ​កាតព្វកិច្ច​ប​ង់​ពន្ធ​មធ្យោបាយ​លើ​យានជំនិះ​ពុំ​លំបាក​ដូចពេលមុន​ឡើយ ដោយ​គ្រាន់តែ​ទៅ កាន់​ធនាគារ​ដែលជា​ដៃគូ​ជាមួយ​សាខា​ពន្ធដារ​រួច​ជាការ​ស្រេច មិនចាំបាច់​មក​សាខា​ពន្ធដារ​ដោយផ្ទាល់​ក៏បាន​៕S/