ដោយៈចាន់ថន/ព្រៃវែងៈប្រធានពន្ធនាគារខេត្តព្រៃវែងបាននិមន្តព្រះសង្ឃមកសូត្រមន្តនៅក្នុងពន្ធនាគារខេត្តព្រៃវែងកាលពីរសៀលថ្ងៃទី៩ខែសីហាឆ្នាំ២០១៨។ដើម្បីសុំក្ដីសុខដល់អ្នកជាប់ឃុំនិងមន្ត្រីពន្ធនាគារ ដែលត្រូវចូលកាន់កន្លែងធ្វើនៅ អាគាររដ្ឋបាលថ្មី។
ជាមួយគ្នានោះលោកឧត្តមសេនីយ៍ទោជួបសារីមប្រធានអាគារខេត្តព្រៃវែងបានថ្លែងថាពិធីសូត្រមន្តនេះគឺដើម្បីសុំក្តីសុខចម្រើនដល់មន្ត្រីពន្ធនាគារដែលត្រូវចូលធ្វើការនៅអាគាររដ្ឋបាលថ្មីដែលទើបសង់រួច។ លោកបញ្ជាក់ថាអាគារថ្មីនេះមានទទឹង៩ម៉ែត្របណ្តោយ២៤ម៉ែត្រកន្លះមាន៥បន្ទប់ប្រើរយៈពេលមួយឆ្នាំទើបសង់រួច។គឺសម្រាប់ដាក់អ្នកជាប់ឃុំនិងមន្ត្រីពន្ធនាគារធ្វើការផងដែរ។
បច្ចុប្បន្នជនជាប់ឃុំទាំងអស់ក្នុងពន្ធនាគារចំនួន៦៨៤នាក់។ទន្ទឹមនិងនោះលោកជួបសារីមបានបើកវគ្គបណ្តុះបណ្តាលការងារមុខរបរផ្នែកកាត់ដេរ(សម្រាប់ស្ត្រី)មានជាងកាត់សក់ការងារចិញ្ចឹមជ្រូកដាំបន្លែជាងសំណង់ជាដើមនិងកំពុងបោះពុម្ភឥដ្ឋនិងចាក់ជើងទៀនរៀចំធ្វើរបងព័ទ្ធជុំវិញអាគារផ្នែកខាងក្រៅដើម្បីឲ្យមានសោភ័ណ្ឌភាព។
ក្រោយបញ្ចប់ពិធីលោក ជួប សារីម និងភរិយាព្រមទាំងមន្ត្រីទាំងអស់ បានប្រគេន សាដក់ គ្រឿងឧបភោគបរិភោគមានទឹកសុទ្ធទឹកក្រូចដល់ព្រះសង្ឃចំនួន៤អង្គរួមនិងបច្ច័យកសាងមួយចំនួនដល់វត្ត តាកោ ឃុំតាកោ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង៕S/