មន្ត្រី​ពន្យល់​ពី​គ្រប់គ្រង​រថយន្ត​ថៃ​ចូល​ទឹកដី​កម្ពុជា​ ដើម្បី​សុវត្ថិភាព​ក្រោយ​ឧស្សាហ៍​គ្រោះថ្នាក់​ចរាចរណ៍

102
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ មន្ត្រី​អាជ្ញាធរ​ដែនដី​និង​មន្ត្រី​ច្រកទ្វារព្រំដែន​តំបន់​ម៉ាឡៃ​ពន្យល់​ពី​គ្រប់គ្រង​រថយន្ត​ថៃ​ចូល​ទឹកដី​កម្ពុជា​ ដើម្បី​សុវត្ថិភាព​ក្រោយ​ឧស្សាហ៍​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ពិបាក​រក​អ្នកបើកបរ​និង​រថយន្ត​ថៃ​ដែល​បង្ក​។​

លោក​ ជា សេង​អាន ប្រធាន​ទីស្នាក់ការ​ច្រកទ្វារព្រំដែន​តំបន់​ម៉ាឡៃ​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​១១​ ខែកុម្ភ​: ​ថា​ ករណី​ដែល​មន្ត្រី​ទីស្នាក់ការ​ច្រកទ្វារ​តំបន់​ម៉ាឡៃ​តម្រូវឲ្យ​ម្ចាស់​និង​អ្នកបើកបរ​រថយន្ត​ថៃ​ ដែល​ចូលមក​ប្រទេស​កម្ពុជា​តាម​ច្រក​នេះ ត្រូវ​ថតចម្លង​ខ្លួនឯង​នូវ​ឌ ប័​ណ្ឌ​បើកបរ​(​ពែរ​មី​) ប័ណ្ណ​សម្គាល់​រថយន្ត​(​កាត​គ្រី​) (​បើ​បាន​អត្ថ​សញ្ញាណ​ប័ណ្ណ​ទៀត​រឹតតែ​ល្អ​) មកឲ្យ​មន្ត្រី​ច្រក​ពេល​រថយន្ត​បើកបរ​ចូ​ល​មក​កម្ពុជា​មកពី​មាន​មូលហេតុ​:
ទី​១-កន្លងមក​រថយន្ត​ថៃ​(​ចូលមក​ទឹកដី​កម្ពុជា​) មួយចំនួន​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​លើ​ពលរដ្ឋ​កម្ពុជា ។​ក្នុងនោះ មាន​គ្រោះថ្នាក់​មួយ​កាលពី​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០១៩ ហើយ​​សមត្ថកិច្ច​ឃាត់​រថយន្ត​និង​ចាប់់ខ្លួនបាន​អ្នកបើកបរ​។​ ប៉ុន្តែ​កន្លងមក មាន​ករណី​ខ្លះ​ចាប់​បានតែ​រថយន្ត ឯ​អ្នកបើកបរ​រត់គេច​ហើយ​ក្តាប់​អត្ថ​សញ្ញាណ​មិនបាន​។​

ទី​២-ពលរដ្ឋ​បាន​ត្អូញត្អែរ ហើយ​សំណូម​ពី​ពលរដ្ឋ​ថា រថយន្ត​ថៃ​ដឹក​មើមដំឡូង​មី​ខ្មែរ បើកបរ​ល្បឿន​លឿន មិនសូវ​គោរព​ច្បាប់​ចរាចរណ៍​កម្ពុជា​។​

លោក​និង មន្ត្រី​អាជ្ញាធរ​ដែនដី​បាន​បន្តថា​ ហេតុនេះហើយ មន្ត្រី​ច្រកព្រំដែន អាជ្ញាធរ សមត្ថកិច្ច​និង​ពលរដ្ឋ​បាន​ប្រជុំគ្នា ហើយ​សុំ​គោលការណ៍​ថ្នាក់លើ​បង្គាប់​ថា​ស្នើ​សុំឲ្យ​ម្ចាស់​និង​អ្នកបើកបរ​រថយន្ត​ថៃ​ចូល​-​ចេញ​កម្ពុជា​តាម​ច្រកព្រំដែន​តំបន់​ម៉ាឡៃ​ត្រូវ​ថត​ចម្លង​ខ្លួនឯង​នូវ​ប័​ណ្ឌ​បើកបរ​(​ពែរ​មី​) ប័ណ្ណ​សម្គាល់​រថយន្ត​(​កាត​គ្រី​) ឬ​បើ​បាន​អត្ថ​សញ្ញាណ​ប័ណ្ណ​ទៀត​ក៏​រឹតតែ​ល្អ​មកឲ្យ​មន្ត្រី​ច្រក នៅពេលណា​រថយន្ត​បើកបរ​ចូ​​ល​មក​កម្ពុជា​។ ហើយ​ពេល​ចូលមក មន្ត្រី​ច្រក​នឹង​ផ្តល់នូវ​លិខិត​ប័ណ្ណ​ចូល​តំបន់​ព្រំដែន​មួយ​ទៀត ដូចដែល​ភាគី​ខាង​ថៃ​ក៏​ធ្វើ​ដូច្នេះ​ជាមួយ​ម្ចាស់ អ្នកបើកបរ​និង​រថយន្ត​កម្ពុជា​ដែរ​។​

​ពេល​រថយន្ត​ចេញទៅ​វិញ គេ​អាច​យក​លិខិត​ថតចម្លង​ទាំងនោះ​ទៅវិញ​ក៏បាន។ ការធ្វើ​នេះ មិន​បង្ក​យឺតយ៉ាវ​ពេលវេលា លំបាក់​ស្មុ​គ្រ​ស្មាញ ការយក​លុយកាក់​ឬ​បង្ក​ការ​កោស​រូស​អ្វី​ឡើយ ។​

មន្ត្រី​បន្តថា នេះ​ជាការ​គ្រប់​គ្រង់​លើ​រថយន្ត​ថៃ​ចូល​កម្ពុជា​ឲ្យបាន​ច្បាស់លាស់​និង​ឆ្លើយ​តប​សំណូមពរ​ពលរដ្ឋ​ពី​សុវត្ថិភាព​ច​រា​រណ៍​ជាមួយ​រថយន្ត​ថៃ​។​ ឯ​មន្ត្រី​គយ វិញ​ជា​អ្នក​គ្រប់គ្រង ត្រួតពិនិត្យ​លើ​ទំនិញ​និង​បែបបទ​ពន្ធគយ​លើ​រថយន្ត។​ ហើយ​នេះ​ក៏​មិនមែន​ជា​សកម្មភាព​ដាក់​កុងត្រូលជជុះ ការ​រឹតត្បិត​បង្ក​ឲ្យ​យឺតយ៉ាវ​ការដឹកជញ្ជូន​កសិផល​ខ្មែរ​នាំចេញ​ទៅ​ថៃ និង​ជា​បច្ច័យ​នាំឲ្យ​មើមដំឡូង​មី​ឬ​កសិផល​ផ្សេងទៀត​ចុះថោក​អី​ដែរ៕​B/