មន្ត្រី​ពិភាក្សា​សិក្ខាសាលា ការប្រយុទ្ធប្រឆាំង ការ​ក្លែងបន្លំ​កម្មសិទ្ធិបញ្ញា​

154

(​ភ្នំពេញ​)៖​ក្រុមមន្ត្រី​មកពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួងមហាផ្ទៃ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានមក​ជួបជុំគ្នា​មួយ កាលពីដើម​សប្តាហ៍​នេះ​ក្នុង​សិក្ខាសាលា​មួយ​ដើម្បី​ពិភាក្សា​ស្តី​ការប្រយុទ្ធ​​ប្រឆាំង​ការ​ក្លែងបន្លំ​កម្មសិទ្ធិបញ្ញា ដែលជា​ប្រធានបទ​មួយ ដែល​កំពុងតែ​កើតមាន នៅ​កម្ពុជា​។​

​កាលពី​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៧ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សហ ការ​ជាមួយ​អង្គការ​គយ​ពិភពលោក​និង​ក្រោម​ការឧបត្ថម្ភ​ពី​មូល​​និ​ធិ​កិច្ច​សហ​ប្រ តិ​ប​ត្តិ​ការ​គយ​ជប៉ុន បានរៀបចំ​ធ្វើ​សិក្ខាសាលា​ថ្នាក់ជាតិ​មួយ សម្រាប់​អគ្គនាយក ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​ស្តីពី​ការ​​ប្រយុទ្ធប្រឆាំង​ការ​ក្លែងបន្លំ​កម្មសិទ្ធិបញ្ញា​ក្រោម​វត្តមាន​លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា និង​លោកស្រី Saori NOJIMA អ្នកជំនាញការ​របស់​អង្គការ​គយ​ពិភពលោក បាន​ចូលរួម​ជា​អធិបតី នៃ​សិក្ខាសាលា​នេះ ហើយ​តំណាង​ក្រសួងពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ក្រសួងមហាផ្ទៃ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏បាន​ចូលរួម​ពិភាក្សា​ដែរ​។

​សិក្ខាសាលា​នេះ មាន​រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧​។​

​លោកស្រី Saori NOJIMA បាន​លើកឡើងថា សិក្ខាសាលា​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ការជំរុញ​ប្រសិទ្ធភាព​ការអនុវត្ត​​ច្បាប់​កម្មសិទ្ធិបញ្ញា​នៅ​កម្ពុជា ជាពិសេស​ដើម្បី​ស្វែងយល់​បន្ថែមទៀត នូវ​ការកសាង​យុទ្ធសាស្ត្រ​ផែនការ​សកម្មភាព​បទ​ប្បញ្ញត្តិ​ច្បាប់ រចនាសម្ព័ន្ធ​គ្រប់គ្រង និង​ហេដ្ឋារចនាសម្ព័ន្ធ ក្នុងការ​ប្រយុទ្ធប្រឆាំង​ពាណិជ្ជកម្ម​ផលិតផល​ក្លែងបន្លំ​កម្មសិទ្ធិបញ្ញា​៕​ដោយ​៖​ស៊ា ថាំង​/sn