មន្ត្រី​មន្ទីរ​កសិកម្ម​រាជធានី​ភ្នំពេញ​ម្នាក់​ប្រើ​ហិង្សា​លើ​តារា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​

755
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ កញ្ញា ថៃ ស្រី​នាង អ្នកលក់​ផលិតផល​ល្បីឈ្មោះ​និង​ស៊ិ​ច​ស៊ី​ម្នាក់​តាម​អន​ឡាញ (ONLINE) ត្រូវ​បុរស​ជា​សង្សារ​ប្រើ​អំពើហិង្សា​លើ​រាងកាយ​បណ្តាល​ឲ្យ​នាង​របួស​ហើប​មុខ ហើម​មាត់ និង​របួស​ពេញ​ខ្លួន​។
​បុរស​ជា​សង្សារ​ឈ្មោះ ទឹម សាវុធ មាន​តួនាទី​ជា​អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជធានី​ភ្នំពេញ​។​
​យោងតាម​វិ​ដេ​អូ​សម្ភាសន៍​ខ្លី​មួយ​របស់​កញ្ញា ថៃ ស្រី​នាង​កាលពី​យប់​ថ្ងៃទី​៧​ខែកក្កដា បាន​ឲ្យ​ដឹងថា បុរស​ជា​សង្សារ​របស់​នាង​តែងតែ​ប្រចណ្ឌ​លើ​រូបនាង ដូច​មនុស្ស​វិកល​ច​រឹក​អ៊ីចឹង ហើយ​តែងតែ​វាយ​ធ្វើបាប​រូបនាង រហូត​ឥត​ត្រា​ប្រណី ហើយ​បាន​បោក​កម្ទេច​របស់របរ​នៅក្នុង​ផ្ទះ​របស់​នាង និង​បាន​ចាប់​ក្បាល​នាង​បោក​នឹង​ជ្រុង​គ្រែ ទះកំផ្លៀង​ទាត់​ធាក់​លើ​រាងកាយ​នាង រហូត​បែក​មុខ​បែក​មាត់ ហើម​មុខ​ហើម​មាត់ ប្រកបដោយ​ភាពឈឺចាប់​បំផុត​។​
​កញ្ញា​ថៃ ស្រី​នាង ក៏បាន​បង្ហោះ​ដែរ​ថា “​លើក​នេះ​ទី ១៣០​ហើយ ដែល​អា​ថោកទាប​នេះ​វៃ​ខ្ញុំ ស្អែក​ខ្ញុំ​និង​ឡាយ​វីដេអូ អោយ​សមត្ថកិច្ច​ចាប់ខ្លួន​ម្នាក់​នោះ​ជាបន្ទាន់ ព្រោះ​ខ្ញុំ​អស់​ភាព​អត់ធ្មត់​ហើយ សូមមេត្តា​ជួយ​ខ្ញុំ​ផង​”​។
​ទាក់ទង​ករណីនេះ​រស្មី​កម្ពុជា​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ទឹម សាវុធ បានទេ​នៅ​ព្រឹក​ថ្ងៃទី​៨​ខែកក្កដា​នេះ​៕​សរន​