មន្ត្រី​មន្ទីរ​ផែនការ​ខេត្ត​ពីរ​នាក់​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​នៅ​កណ្តាល​ក្រុងព្រះសីហនុ​

1195
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​ជនរងគ្រោះ​ជា​ស្ត្រី​វ័យក្មេង​ទាំង​២​រូប​(​ភាគី​ខាង​ម៉ូតូ​)​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​នៅ​កែង​ផ្លូវ​ជិត​(​មី​ហិ​រ​៧​យ៉ាង​)​ក្នុង​សង្កាត់​លេខ​២​ក្រុងព្រះសីហនុ​កាលពី​ម៉ោង​ជិត​៨​យប់​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០១៨​។​

បានទទួល​មរណភាព​ទាំង​២​នាក់​ហើយ​ក្នុងពេលដែល​ក្រុមគ្រួសារ​ព្យាយាម​ជួយសង្គ្រោះ​បញ្ជូន​ចេញពី​ក្រុងព្រះសីហនុ​យកទៅ​ព្យាបាល​បន្ត​។​ប៉ុន្តែ​អាកា​រៈរ​បួស​ធ្ងន់ធ្ងរ​ពេក​មិនអាច​ជួយសង្គ្រោះ​បានឡើយ​។​

​ជនរងគ្រោះ​ទី​១​ឈ្មោះ​ស៊ន គ​ន្ធី អាយុ​២៣​ឆ្នាំ ហើយ​ជនរងគ្រោះ​ទី​២​ឈ្មោះ​កែវ ណា​លីន អាយុ​២៣​ឆ្នាំ អ្នក​ទាំង​២​មាន​ស្រុកកំណើត​ក្នុង​ខេត្តកំពត និង​ជាម​ន្ត្រី​ធ្វើការ​នៅ​មន្ទីរ​ផែនការ​ខេត្ត​ព្រះសីហនុ​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​បាន បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កដោយ រថយន្ត ១​គ្រឿង​ម៉ាក COROLLA ពណ៌ ទឹកមាស ពាក់​ផ្លាកលេខ​ភ្នំពេញ​2V-1280 បើកបរ​ដោយ​ឈ្មោះ កែវ វាសនា ភេទ ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ លក់ដូរ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​/​ខេត្ត​ព្រះសីហនុ​។ មាន​ទិសដៅ​ពី មហោស្រព​ចាស់ ឆ្ពោះទៅ ផ្លូវ​កោះទន្សាយ​។

​លុះដល់​ចំណុច​ខាងលើ​ក៏បាន​បុក​ពី​ខាងក្រោយ​ម៉ូតូ​១​គ្រឿង ម៉ាក HONDA WAVE ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ​ព្រះសីហនុ​1F-2051 បើកបរ​ដោយ​ឈ្មោះ កៅ ណា​លីន (​ជនរងគ្រោះ​)​ភេទ ស្រី អាយុ ២៣​ឆ្នាំ មុខរបរ មន្ត្រី​មន្ទីរ​ផែនការ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​លេខ​២ ក្រុង​/​ខេត្ត​ព្រះសីហនុ​។ មាន​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ​ស៊ន គ​ន្ធី​ភេទ ស្រី អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ​ដូចគ្នា​ដែល​បើកបរ​មាន​ទិសដៅ​ស្របគ្នា​។

​ភ្លាមៗ​ភាគី​ខាង​ម៉ូតូ​របួស​ធ្ងន់ធ្ងរ និង​ក្រោយមក​បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។ ចំណែក​អ្នកបើកបរ​រថយន្ត​នគរបាល​បាន​នាំខ្លួន​មកកាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់ ដោយ​នាំយក​វត្ថុតាង​រថយន្ត និង ម៉ូតូ មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ផងដែរ​៕S/​

​មន្ត្រី​មន្ទីរ​ផែនការ​ខេត្ត​ពីរ​នាក់​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​នៅ​កណ្តាល​ក្រុងព្រះសីហនុ​