មន្ត្រី​យុត្តិធម៌​ផ្តល់​អនុសាសន៍ ៣ ចំណុច​ដល់​ការផ្សព្វផ្សាយ​តួនាទី​អនុវត្ត​ដោយ​បង្ខំ​

322
ចែករម្លែក

ដោយ:មេសា​/​ភ្នំពេញ ៖ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការផ្សព្វផ្សាយតួនាទី និងភារកិច្ច​ស្ថាប័ន​អនុវត្ត និង នីតិវិធី​អនុវត្ត​ដោយ​បង្ខំ រៀបចំ​នៅ​សាលាខេត្ត​ព្រះសីហនុនា​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៩ នេះ អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ លោក នាក់ សើ​គី​រី​ន បាន​លើកឡើងថា បច្ចុប្បន្ននេះ មានការ​ភាន់ច្រឡំ​ពីសា​ធ​រាណ​ជន និង អាជ្ញាធរ​ពាក់ព័ន្ធ ទៅលើ​សមត្ថកិច្ច​របស់​អាជ្ញាសាលា និង ព្រះរាជអាជ្ញា ទាក់ទង​ទៅនឹង​ការអនុវត្ត​ដោយ​បង្ខំ , នីតិវិធី​ស្នើសុំ​កម្លាំង​ដោយមន្ត្រី​អាជ្ញាសាលាត្រូវ​ចំណាយ​ពេលវេលា​យូរ ដែល​មិនទាន់​ឆ្លើយតប​ទៅនឹង​កំណើន នៃការអនុវត្ត​ដោយ​បង្ខំ​មួយចំនួន ដែល​ទាមទារ​ឱ្យ​អនុវត្ត​ភ្លាមៗ ហើយ​ប្រសិនបើ​មិនមាន​ការចូល​រួមសហកា​រ​ភ្លាមៗ​ពី​កម្លាំង​ទេនោះ អាច​នាំឱ្យមាន​ការរាំងស្ទះ​ដល់​ប្រសិទ្ធភាព នៃការអនុវត្ត។​

ដោយហេតុ​នោះ លោក នាក់ សើ​គី​រី​ន បាន​លើកឡើងថា “ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ខាងលើនេះ លោក​បានផ្តល់​អនុសាសន៍​ចំនួន ៣ គឺ ១.អង្គភាព​ជំនាញនៃ ក្រសួងយុត្តិធម៌ គួរ​បង្កើន​ការផ្សព្វផ្សាយ និង អប់រំ​ច្បាប់ និង លិខិតបទដ្ឋាន​គតិយុត្ត​នានា​ទាក់ទង​នឹង​សមត្ថកិច្ច​របស់​អាជ្ញាសាលា, ២.អង្គភាព​ជំនាញនៃក្រសួងយុត្តិធម៌ និង ភាគី​ពាក់ព័ន្ធ គួរ​ជួបពិភាក្សា​រិះរក​មធ្យោបាយ ឬយន្ត​ការរួម​ណាមួយ ក្នុងការ​ព​ន្លឿ​ន​នីតិវិធី​ស្នើសុំ​កម្លាំង ដើម្បីសហ​ការចុះអនុវត្ត​ដោយ​បង្ខំ ឲ្យបាន​ទាន់ពេលវេលា ស្របតាម​ស្មារតី​ច្បាប់ និង គោលបំណង នៃសេចក្តីសម្រេច​របស់​សាលាជម្រះក្តី និង ៣.អង្គភាព​ជំនាញ នៃក្រសួងយុត្តិធម៌ និងអាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ គួររៀបចំ​កិច្ចប្រជុំ​ជាប្រចាំ ដើម្បីបង្កើន​ការស្វែងយល់​ពីគ្នា​ទៅវិញទៅមក ក៏ដូចជា​ពិនិត្យ​ពិភាក្សា​លើ​បច្ចុប្បន្នភាព នៃ កិច្ចសហប្រតិបត្តិការ​កន្លងមក និងលទ្ធភាព​នៃ​ការកែលម្អ​ជាយថាហេតុ “។​

លោក នាង សី​ណា​វឌ្ឍនៈ អគ្គនាយករង នៃ អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​វិស័យ​យុត្តិធម៌ បាន​លើកឡើងថា តួអង្គ​ដែល​ទទួលបន្ទុក​កិច្ចការ​អាជ្ញាសាលា មាន​ការវិវឌ្ឍ​គួរ​ជាទី​កត់​ម្គា​ល់ ដែល​ទាមទារ​ឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់ ស្ថាប័ន និង អាជ្ញា​ពាក់ព័ន្ធយកចិត្តទុកដាក់ និង ស្វែងយល់​ឱ្យបាន​ច្បាស់លាស់ និងក្នុង​គ្រប់​ជ្រុងជ្រោយ។ ក្នុងន័យនេះ ព្រះរា​ជ​អាជ្ញា និង ព្រះរាជអាជ្ញារង នៃ អយ្យការ​អម​សាលាដំបូង ត្រូវបាន​ប្រគល់​ភារកិច្ច​ជា​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​អាជ្ញាសាលា តាមរយៈ​ប្រកា​សលេខ ៣០ ក​យ​.​ប្រក​/០៧ ចុះ​ថ្ងៃទី ១៩ ខែ កក្កដា ២០១៩ របស់​ក្រសួងយុត្តិធម៌ រហូតដល់​ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៩ ។​

​ការអនុវត្ត​ដោយ​បង្ខំ គឺជា​ការអនុវត្ត​ចំពោះ​បុគ្គល​ប្រភេទ​ខ្លះ មានកូន​បំណុល​ជាដើម ដែល​មិន​ព្រម​អនុវត្ត​កាតព្វកិច្ច​របស់ខ្លួន​ដោយ​ស្ម័យ​ចិត្ត ហើយ​ការអនុវត្ត​ដោយ​បង្ខំ​ដូច​ជាការ​រឹបអូស​ទ្រព្យ​សម​ម្ប​ត្តិ​របស់​កូនបំណុល ជា​សំណង​សម្រាប់​ម្ចាស់បំណុល​ជាដើម គឺជា​ការអនុវត្ត​ដើម្បី ការពារ​ផលប្រយោជន៍​ស្របច្បាប់ របស់​បុគ្គល​ដែលមាន​សិទ្ធិ៕B/