មន្ត្រី​យោធា​ម្នាក់​កាប់​ដីចម្ការ​ប៉ះ​គ្រាប់មីន​ផ្ទុះ​ស្លាប់​នៅ​ស្រុក​ជាំ​ក្សាន្ត​

499
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​មន្ត្រី​យោធា​ម្នាក់​បាន​ស្លាប់​ក្រោយពី​កាប់​ដីចម្ការ​ប៉ះ​គ្រាប់មីន​បណ្តាលឱ្យ​ផ្ទុះ​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ភូមិ​តេ​ជោ​បុ​ស្បូវ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។

បន្ទាប់​មាន​មន្ត្រី​យោធា​បាន​ស្លាប់​ដោយសារ​ផ្ទុះ​មីន​បន្សល់​ពី​សម័យ​សង្គ្រាម​នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩​នេះ​អាជ្ញាធរ​មីន​ក្រោម​ការណែនាំ​ពីស​ម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ចុះទៅ​សួរសុខទុក្ខ​និង​ជូនអំណោយ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​ផងដែរ​។​

​មន្ត្រី​នៃ​អាជ្ញាធរ​មីន បានឱ្យដឹងថា «​ចំពោះ​ហេតុការណ៍​នេះ សម្ត​ច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរមីនមានសេចក្តីសោកស្តាយ​បំផុត​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា​មាន​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មិនទាន់​ផ្ទុះ​មួយ​ករណី​កើតឡើង​នៅ​ភូមិ​តេ​ជោ​បុ​ស្បូវ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​»​។​

មន្ត្រី​បាន​បន្តថា​ក្នុង​ឧបទ្ទវៈហេតុ​នោះបាន​បណ្តាល​ឲ្យ​យោធា​ម្នាក់​ស្លាប់​នៅពេលដែល​គាត់​កំពុង​ត្រួស​ព្រៃ​ដីចម្ការ​បាន​កាប់​ចំ​គ្រាប់​ប្រភេទ​៦០​មី​លី​ម៉ែត្រ​បណ្តាល​ឲ្យ​ផ្ទុះ​រងរបួស​ធ្ងន់ធ្ងរ​។​ក្រោយមក​បាន​ស្លាប់​ក្រោយពី​បញ្ជូន​មកដល់​មន្ទីរពេទ្យ​។​ជនរងគ្រោះ​ឈ្មោះ​ប្រាក់​សា​ខិ​ន​អាយុ​៤៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​តេ​ជោ​បុ​ស្បូវ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​៕S/​