មន្ត្រី​យោធា​ម្នាក់​បាន​ដួល​ធ្លាក់​ពីលើ​កៅ​ស្លាប់​ក្នុងពេល​កំពុង​ប្រកែក​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ជម្លោះដីធ្លី​

1218
ចែករម្លែក

ដោយ​:​សន សក្តា​/​កំពង់ឆ្នាំងៈ​មន្ត្រី​យោធា​ម្នា​ក់បាន​ដួល​ធ្លាក់​ពីលើ​កៅ​ស្លាប់​ក្នុងពេល​កំពុង​ប្រ​កែ​ក​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ជម្លោះដីធ្លី​កាលពី​សៀ​ល​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ដី​ជម្លោះ​ក្បែរ​អាស្រម​បង្គោល​កី​ស្រី​ខ្មៅ និង ជា​ចំណុច​ឈរជើង​របស់​យោធា​អង្គភាព​កា​៨៨ (K88)​ក្នុង​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​
​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ទី​នោះបាន​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ​ខាងលើ​មាន​ប្រ​
​ជាជន​បាននាំគ្នា​ចូលទៅ​ភ្ជួរដីចម្ការ​របស់ខ្លួន​( ដី​ទំនាស់ ) ហើយ​ត្រូវបាន​ក្រុម​យោធា​អង្គ​ភាព​កា​៨៨ ឃាត់​មិន​ឲ្យ​ភ្ជួរ ក៏មាន​ការឈ្លោះប្រកែក​គ្នា​ឡើង​តឹងសរសៃក​រៀងៗ​ខ្លួន​។​


​ក្នុងពេល​កំពុង​ប្រកែក​គ្នា​នោះ ស្រាប់​តែមាន​មន្ត្រី​យោធា​ម្នាក់ បាន​ប្រកាច់​ធ្លាក់ពី
​ លើ​កៅអី​ដែល​អង្គុយ​ហើយ​សន្លប់​បាត់ស្មារតី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​។ មន្ត្រី​យោធា​រូបនោះ​ត្រូវបាន​គេ​បញ្ជូន​ភ្លាមៗ​ទៅកាន់​មន្ទីរពេទ្យ ប៉ុន្តែ​មិនអាច​ជួយ​សង្គ្រោះបាន ។​
​ព័ត៌មាន​បឋម​​មន្ត្រី​យោធា​រូបនេះគឺលោកវរសេនីយ៍ឯក ម៉ៅ តារារដ្ឋា។ សពត្រូវបានបញ្ជូនទៅកាន់​លំនៅ​ឋាននៅខេត្តតាកែវ។​​​
​សូមបញ្ជាក់ថា ជម្លោះ​ដណ្តើម​ដី​គ្នា​រវាង​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ស្រែ​ថ្មី​និង​អង្គភាព​យោធា​K88​នេះ ខាង​ក្រុម​យោធា​​អះអាងថា​ជា​ដី​របស់​អង្គភាព​ចំណែក​ប្រជាពលរដ្ឋ​គាត់​អះអាងថា​គឺជា​ដី​របស់គាត់ កាន់កាប់​គ្រប់គ្រង​តាំងពី​ឆ្នាំ ១៩៨២ ៕​សរន

មន្រ្តីយោធាដែលបាត់បង់ជីវិត(រូបខាងស្តាំ)