មន្ត្រី​យោធា​ម្នាក់​យក​កាំភ្លើង​វាយ​ក្បាល​អ្នកលក់​ប្រហិត ត្រូវ​ដោះលែង​នៅក្រៅ​ឃុំ​ហើយ​

1427
ចែករម្លែក
  • 68
    Shares

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: មន្ត្រី​យោធា​ឈ្មោះ នួន ប៉ូ ត្រូវបាន​លោក រស់ ពិសិដ្ឋ​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ស៊ើបសួរ​សម្រេច ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ហើយ បន្ទាប់ពី​ជាប់ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ ប៉េ​ហ្ស៊ី ត្រឹមតែ​១៣​ថ្ងៃ​ប៉ុណ្ណោះ​។​

​មជ្ឈដ្ឋាន​មួយចំនួន យល់ឃើញថា នេះ​ជាការ​សម្រេច​ដោយ​ឆន្ទានុសិទ្ធិ​របស់លោក​ចៅ​ក្រម រស់ ពិសិដ្ឋ ជា​អំណាច​ឯករាជ្យ​របស់​តុលាការ​។

​លោក អ៊ី រិន្ទ ប្រធាន​លេខាធិការដ្ឋាន និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់ថា ពិតជា​មានការ​អនុញ្ញាត​ឱ្យ​ជន​ត្រូវ​ចោទ នួន ប៉ូ បាន​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​មែន​។ ​លោក អ៊ី រិន្ទ បញ្ជាក់ថា លោក​ចៅក្រម​រស់ ពិសិដ្ឋ បាន​ដោះលែង​តាំងពី​ថ្ងៃទី​២០ ខែសីហា មកម្ល៉េះ តែ​នីតិវិធី​នៅ​បន្ត​ដដែល​។

​គួរ​បញ្ជាក់ថា មន្ត្រី​យោធា នួន ប៉ូ ត្រូវបាន​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល​។​

​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ នួន ប៉ូ ភេទ​ប្រុស អាយ​៤៩​ឆ្នាំ មុខរបរ​យោធា ស្នាក់​នៅផ្ទះ​លេខ​៥៩Q ផ្លូវ​២៦៥ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ យ៉ែម វណ្ណៈ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​លក់​ប្រហិត ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ របួស​ដៃ​ខាងស្តាំ និង​របួស​ក្បាល​លើ​សៀតផ្កា​ខាងឆ្វេង​។​

​សមត្ថកិច្ច​អះអាង​ពី​ដំណើររឿង​ថា ករណីនេះ កើតឡើង​កាលពី​យប់​ថ្ងៃទី​០២ ខែសីហា នៅ​ចំណុច​តាមផ្លូវ​បេតុង ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។​

​មុនពេល​កើតហេតុ ឈ្មោះ សៅ ចាន់​ធី បាន​បើករថយន្ត​របស់ខ្លួន​ម៉ាក កា​មេ​រី​បា​ឡែ​ន​របស់ខ្លួន ដល់​ចំណុចកើតហេតុ បាន​បុក​ជាមួយ​រឺ​ម៉ក​ម៉ូតូ​លក់​ប្រហិត​របស់​ឈ្មោះ យ៉ែម វ​ណ្ណះ រួច​ឈ្មោះ សៅ ចាន់​ធី មិន​ឈប់​រថយន្ត​ធ្វើការ​ដោះស្រាយ ទើប​ឈ្មោះ យ៉ែម វ​ណ្ណះ យក​ដុំថ្ម​គប់​ទៅលើ​រថយន្ត​របស់​ឈ្មោះ សៅ ចាន់​ធី បណ្តា​ឱ្យ​បែ​កញ្ចក់​ខាងស្តាំ និង​បាន​ផ្លាត​ដុំថ្ម​ទៅ​ត្រូវ​រថយន្ត ម៉ាក​ព្រូស របស់​ជនសង្ស័យ​ឈ្មោះ នួន ប៉ូ ។​

​ភ្លាមនោះ ជនសង្ស័យ​ឈ្មោះ​នួន ប៉ូ បាន​យក​កាំភ្លើងខ្លី ម៉ាក​P08​ពី​ក្នុង​ឡាន​របស់ខ្លួន វាយ​មកលើ​ជនរងគ្រោះ​បណ្តា​ឱ្បែ​ក​ក្បាល​លើ​សៀតផ្កា​ខាងឆ្វេង​។​

​បន្ទាប់មក​សមត្ថកិច្ច​បាន​ចុះ​ដល់​ចំណុចកើតហេតុ ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ នួន ប៉ូ យកមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​តែម្តង​៕