មន្ត្រី​យោធា​អាមេរិក​ព្រមាន​ថា អាមេរិក​ខិតជិត​ទៅរក​សង្គ្រាម​នុយ​ក្លេ​អ៊ែរ​ជាមួយ​កូរ៉េខាងជើង​ជាង​ពេលណាៗ​ទាំងអស់​

664

​អតីតមន្ត្រី​យោធា​កំពូល​របស់​អាមេរិក​ម្នា​ក់បាន​ព្រមាន​ថា បច្ចុប្បន្ន​អាមេរិក​ខិតជិត​ទៅរក​សង្គ្រាម​នុយ​ក្លេ​អ៊ែរ​ជាមួយ​កូរ៉េខាងជើង​ជាង​ពេលណាៗ​ទាំងអស់ ដោយ​និយាយថា លោក​មើលឃើញ​ការរំពឹងទុក​តិចតួច​ណាស់​អំពី​ដំណោះស្រាយ​ការទូត​។​

​លោក ម៉ៃ មូ​ឡិន (Mike Mullen) អតីត​ប្រធាន​សេនាធិការ​ចម្រុះ​អាមេរិក​បាន​អះអាងថា លទ្ធភាព​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​កើនឡើង​ខ្ពស់ គឺ​ដោយសារតែ​អាណត្តិ​ប្រធានាធិបតី​ដ៏​វឹកវរ​របស់លោក​ដូ​ណា​ល់ ត្រាំ​។​

​លោក ម៉ៃ មូ​ឡិន និយាយ​ក្នុង​កម្មវិធី This Week របស់​ទូរទស្សន៍ ABC ថា “​តាម​ទស្សនៈ​របស់ខ្ញុំ បរិយាកាស​គ្រោះថ្នាក់​ដ៏​មិន​គួរឱ្យ​ជឿ​គឺ​បានកើត​ឡើង​នៅ​ទីនោះ (​កូរ៉េ​) ជាមួយ​ការបញ្ចប់​សង្គ្រាម​ទៅវិញ​គឺ​មិន​ប្រា​ដក​ប្រជា​ឡើយ​” ។​

​លោ​កមូ​ឡិន ដែល​ធ្លាប់​បម្រើការ​ជា​ទីប្រឹក្សាយោធា​កំពូល​របស់លោក​ច​ច ដាប់​ប​ល​យូ ប៊ូ​ស និង លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​និយាយថា “​កូរ៉េខាងជើង​ជាប់​លើ​កំពូល​នៃ​បញ្ជី​លទ្ធភាព​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​។ តាម​ទស្សនៈ​របស់ខ្ញុំ យើង​កាន់តែ​ខិតជិត​ទៅរក​សង្គ្រាម​នុយ​ក្លេ​អ៊ែរ​ជាមួយ​កូរ៉េខាងជើង និង​តំបន់​ជុំវិញ​នោះ ជាង​ពេលណាៗ​ទាំងអស់​” ។

​លោក​បាន​បន្ថែមថា “​ខ្ញុំ​មើលមិនឃើញ​ឱកាស​ណាមួយ​ដើម្បី​ដោះស្រាយ​រឿងនេះ​តាមរយៈ​ការទូត​ទាល់តែសោះ​ត្រង់ចំណុច​នេះ​”​។​

​ទាក់ទិន​នឹង​វោហា​សាស្ត្រ​ផ្គើន​ឌឺដង​បង្ក​សង្គ្រាម​របស់លោក​ត្រាំ លោ​កមូ​ឡិន​បាន​ចោទ​សួរថា “​តើ​គាត់​នឹងធ្វើ​តាម​វោហា​សាស្ត្រ​របស់គាត់​ទេ​? ឬមួយ​យើង​អាច​ឈានទៅរក​ស្ថានភាព​មួយ​ដែល​អាច​ដោះស្រាយបាន​ដោយ​សន្តិវិធី​ឬទេ​?”​។ លោក​បាន​ឆ្លើយ​ជំនួស​សំណួរ​នេះ​ថា សូមកុំ​ឱ្យ​វោហា​សាស្ត្រ​ទាំងនេះ​ក្លាយជា​ការអនុវត្ត​ជាក់ស្តែង​ទៅ​ចុះ​៕ ដោយ៖ កញ្ញាដាលីស

លោក ម៉ៃ មូ​ឡិន អតីត​ប្រធាន​សេនាធិការ​ចម្រុះ​អាមេរិក