មន្ត្រី​រដ្ឋាភិបាលៈ គ្រប់គ្នា​មាន​កាតព្វកិច្ច​ការពារ​កុមារ​ពី​ការ​បៀតបៀន​រំលោភបំពាន​

593
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ ថ្លែង នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ដាក់ឱ្យ​ប្រើប្រាស់​សារ​អប់រំ​ស្តីពី​ការការពារ​កុមារ ពី​ការរំលោភបំពាន និង បៀតបៀន​ផ្លូវភេទ នា​ព្រឹក​ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៩ នេះ លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី កុមារ បាន​លើកឡើងថា កម្ពុជា មានច្បាប់ យន្តការ និង ស្ថាប័ន​ជាតិ អន្តរជាតិ​ជាច្រើន ក្នុងការ​ការពារ​កុមារ​ពី​ការប្រើប្រាស់​អំពើហិង្សា ការ​កេង​ប្រ​វ័​ញ្ជ​គ្រប់​រូបភាព និង ការ​បៀតបៀន​ផ្លូវភេទ​ជាដើម ។ ប៉ុន្តែ ត្រូវការ​នូវ​ការចូលរួម​ពី​មាតាបិតា​អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ មន្ត្រី​មូលដ្ឋាន និង ប្រជាពលរដ្ឋ​គ្រប់រូប ពោលគឺ​មិនមែន​ទាល់តែ​ស្ថាប័ន​មាន​សមត្ថកិច្ច និង ក្រសួង​ស្ថាប័នរដ្ឋ​ឡើយ ដែលមាន​កាតព្វកិច្ច​កា​រពារ​កុមារ ហើយ​ការការពារ​នោះ ដូចជា​ការមិន​បំពាន​លើ​កុមារ​ដោយ​ខ្លួនឯង ដាស់តឿន​អ្នកដទៃ​កុំឱ្យ​បំពាន​លើ​កុមារ និង ទប់ស្កាត់​រាយការណ៍​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ឱ្យបាន​ទាន់ពេលវេលា​អំពី​ការបំពាន​លើ​កុមារ​ជាដើម


​របាយការណ៍ អះអាង ថា ក្រៅពី​អំពើហិង្សា​ផ្លូវកាយ និង ផ្លូវចិត្ត អត្រា នៃ ការរំលោភបំពាន​ផ្លូវភេទ​លើ​កុមារ មាន​លក្ខណៈ​គួរឱ្យកត់សម្គាល់ ។ កុមារី​ជាង​៦ ភាគរយ និង កុមារា ៥ ភាគរយ អាយុ​ចន្លោះ​ពី​១៣​ឆ្នាំ ទៅ​១៧​ឆ្នាំ បាន​រាយការណ៍​ថា យ៉ាងហោចណាស់​ធ្លាប់​ជួបប្រទះ​ការរំលោភបំពាន​ផ្លូវភេទ​កាលពី​កុមារភាព​ម្តង​ដែរ ។


​បន្ទាប់ពី​ការជជែក​ពិភាក្សា​ដេញដោល​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ជាច្រើនលើក​ច្រើនគ្រា​មក សារ ដែល​ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​នៅពេលនេះ​មាន ៧ ផ្ទាំង ក្នុងនោះ​មាន​ជាអាទិ៍ ចាប់ផ្តើម​ពី​យើង រួមគ្នា​ការពារ​កុមារ ពី​ការ​កេង​ប្រ​វ័​ញ្ជ និង ការរំលោភបំពាន​ផ្លូវភេទ , ជន​ណាក៏ដោយ ឱ្យតែ​ហ៊ាន​កេង​ប្រ​វ័​ញ្ជ​និង រំលោភបំពាន​ផ្លូវភេទ​លើ​កុមារ ដឹង​តែ​គុក និង ជួយ​កុមារ​ពី​ការរំលោភបំពាន សូម​រាយការណ៍​បន្ទាន់​ទៅកាន់​លេខ​ទូរស័ព្ទ ១២ ៨៨ និង លេខ ០៩២ ៣១១ ៥១១ ៕ Kh

លោកស្រី ញ៉េប សុភាព នាឱកាស​ជា​អធិបតី នៃ ពិធី​ផ្សព្វផ្សាយ​ដាក់ឱ្យ​ប្រើប្រាស់​សារ​អប់រំ​ស្តីពី​ការការពារ​កុមារ ពី​ការរំលោភបំពាន និង បៀតបៀន​ផ្លូវភេទ ( រូបៈ មេសា​)

ពិធី​ផ្សព្វផ្សាយ​ដាក់ឱ្យ​ប្រើប្រាស់​សារ​អប់រំ​ស្តីពី​ការការពារ​កុមារ ពី​ការរំលោភបំពាន និង បៀតបៀន​ផ្លូវភេទ ( រូបៈ មេសា )