មន្ត្រី​រិះគន់​មន្ត្រី​: “​ផ្លូវ​ក្នុង​ក្រុង​មិន​ធ្វើ​សោះ ធ្វើ​តែ​ផ្លូវ​ក្នុងព្រៃ​”

1830
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: មន្ត្រី និងប្រជាពលរដ្ឋក្នុងក្រុងសែនមនោរម្យ​ ប្រាប់​ភ្នាក់ងារ​រស្មី​កម្ពុជា ប្រចាំខេត្ត​មណ្ឌលគិរី​នៅ​ថ្ងៃទី​២៧​មេសា​ឆ្នាំ​២០១៨​នេះ ដោយបាន​ថ្លែង​រិះគន់​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​ខេត្ត ក្រោម​ការគ្រប់គ្រង​រប​ស់លោក ម៉ៅ ធន​រក្ស ថា “​ធ្វើ​តែ​ផ្លូវ​ក្នុងព្រៃ ដោយឡែក​ផ្លូវ​ក្នុង​ក្រុង​មិន​ធ្វើ​សោះ​”​។

​ពួកគាត់ថ្លែង​បែបនេះ បន្ទាប់ពី​ផ្លូវ​នានា ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ បាន​រង​ការខូចខាត​ជា​បន្តបន្ទាប់ មានទឹក​ដក់ បង្ក​ការលំបាក​ក្នុងការ​ធ្វើដំណើរ​ទាំងរ​ដូ​វ​វស្សា និង​រដូវប្រាំង​។

​ពាក់ព័ន្ធ​រឿងនេះ រស្មី​កម្ពុជា​នៅ​មិនទាន់បាន​សូម​ការបកស្រាយ​ពី​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​នៅឡើយ​។ យ៉ាងណា​ក៏ រស្មី​កម្ពុជា រង់ចាំ​ស្វាគមន៍​ការបកស្រាយ​ពី​លោក ម៉ៅ ធន​រក្ស ទាក់​ទង់​នឹង​បញ្ហា​ខាងលើនេះ​៕ ល​